CamNews

កីឡា 

Man United vs Wigan ៖ តង់ទី2 ដ៏ក្តៅគគុក

ឆ្លងកាត់តង់ទីមួយប្រកបដោយភាពធុញទ្រាន់ ចូលដល់តង់ទីពីរទើបការប្រកួតមាន
ភាព
ពុះកញ្ជ្រោលឡើងវិញ ធ្វើឲ្យជក់ចិត្តទស្សនាយ៉ាងខ្លាំង។

ចេញប្រកួតដោយខ្វះទាំងកីឡាករ Kagawa និង Van Persie, Man United ត្រូវបានគូប្រកួតបិទ
ជាប់ពេញរយះពេល 45នាទីដំបូង។ បើទោះជាអាចមានឱកាសរកបានគ្រាប់បាល់នាំមុខនៅនាទី
ទី4ក្នុងការទាត់បាល់ពិន័យ Penalty ប៉ុន្តែ Chicharitoបានធ្វើឲ្យបាត់បង់ទៅវិញទាំងសោកស្តាយ។

Man United លេងបានល្អនៅតង់ទី2

ចូលដល់តង់ទី2 ក្លឹបម្ចាស់ផ្ទះលេងលឿនជាងមុន រហូតដល់នាទីទី51, Man United ក៏រកបាន
គ្រាប់បាល់នាំមុខមួយគ្រាប់ដោយកីឡាករ Scholes។ ជាង10នាទីក្រោយមក Chicharito ក៏រក
បានគ្រាប់បាល់មួយគ្រាប់ឲ្យ Man United ថែមមួយគ្រាប់ទៀត។ ដល់នាទីទី66 Buttner រកបាន
មួយគ្រាប់ទៀត។ នាំមុខមុន 3គ្រាប់, Ferguson បានដកកីឡាករ Scholes និង Giggs ចេញដោយ
ជំនួសចូលមកវិញដោយកីឡាករ Powell និង Van Persie។ ពេលនោះនៅជិតចប់ការប្រកួត Man
United ក៏ទទួលបានគ្រាប់បាល់ទី4 របស់ខ្លួនដោយរកបានដោយកីឡាករ Powell ៕

លទ្ធផល៖ Man United vs Wigan (4-0)
រកគ្រាប់បាល់បាន៖ Scholes 51’; Chicharito 63’; Buttner 66’; Powell 82’
កីឡាករចូលរួមប្រកួត៖

លទ្ធផលនៃក្លឹបខ្លាំងៗផ្សេងទៀត​នៅ Premier League ៖

Arsenal vs Southampton (6-1)

Stoke vs Man City (1-1)

QPR vs Chelsea (0-0)

Sunderland vs Liverpool (1-1)

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: man united wigan premier league football sport