CamNews

ទូរស័ព្ទ 

Nokia បញ្ចេញទូរស័ព្ទដៃថ្មីៗ​ច្រើន​​ម៉ូដែល​នៅ​ក្នុង ​សមាជ​ទូរស័ព្ទ​ពិភពលោក Mobile World Congress

ថ្ងៃនេះ នៅឯព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក Nokia បានប្រកាសអំពីផលិតផលថ្មីៗ
ជាច្រើន ម៉ូដែលដូចខាងក្រោម ៖

1. ទូរស័ព្ទ Windows Phone
តាមរយៈសម្ព័ន្ធភាពជាមួយ Microsoft, Nokia បានបញ្ចេញទូរស័ព្ទ Windows Phone មួយ
ម៉ូដែល​ទៀតគឺ Nokia Lumia 610។ Nokia ថែមទាំងប្រកាសថានឹងនាំយក Nokia Lumia 900
ទៅលក់ជូនអតិថិជននៅក្រៅសហរដ្ឋ អាមេរិកទៀតផង។
� Nokia Lumia 610 ផ្តល់នូវជំរើសដ៏ល្អសំរាប់យុវវ័យ ដែលប្រាថ្នាចង់ប្រើប្រាស់ Windows
Phone ក្នុង តំលៃសមស្រប។ ទូរស័ព្ទ Windows Phone របស់ Nokia ម៉ូដែលថ្មីមួយនេះ ផ្តល់​
លទ្ធភាពឲ្យយុវវ័យ ក្នុងការភ្ជាប់បណ្តាញសង្គម បើកអ៊ិនធឺណិត ស្តាប់ចំរៀង លេងហ្គែម ប្រើ​
ប្រាស់​ផែនទី និងទាញយកកម្មវិធីរាប់ម៉ឺនពី Marketplace។

Nokia Lumia 610 White
វាមានពណ៌ដ៏ស្រស់ឆើតឆាយចំនួនបួនពណ៌សំរាប់ជ្រើសរើស។ ចេញលក់ក្នុង តំលៃ ២៥៥
ដុល្លារ (មិនទាន់គិតពន្ធ),Nokia Lumia 610 នឹងត្រូវបញ្ចេញ​លក់នៅលើទីផ្សារនៅក្នុង​អំឡុង​
ត្រីមាសទីពីរឆ្នាំនេះ។
� ស្មាតហ្វូន Nokia Lumia 900 ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាLTE ហើយត្រូវបាន​
ប្រកាស​កាលពីខែមករា នឹងមានផ្តល់ជូន Dual Carrier HSPA រហូតដល់ទៅ 42.2Mbps។
Nokia Lumia 900 នឹងមានផ្តល់ ជូនអតិថិជននៅបណ្តាប្រទេសមួយចំនួនទៀតនៅជុំវិញ
ពិភពលោក។

Nokia Lumia 900 White home screen
� នៅក្នុងទូរស័ព្ទ Nokia Lumia 900 និង Nokia Lumia 610 មានសេវាកម្ម Nokia Reading
ដែលនឹងដើរតួនាទីជាមណ្ឌលអេឡិចត្រូនិក(e-reader hub) សំរាប់ការអានសៀវភៅ
ទស្សនាវដ្តី ព័ត៌មាន ។ល។

2. ស្មាតហ្វូនប្រកបទៅដោយម៉ាស៊ីនថតរូបដ៏មហស្ចារ្យ
Nokia ឈានមុខគេនៅក្នុងយុគសម័យថ្មីនៃម៉ាស៊ីនថតរូបនៅក្នុងស្មាតហ្វូន។ Nokia 808 Pure​
Viewគឺជាស្មាតហ្វូនដំបូងបង្អស់ដែលប្រើប្រាស់បច្ចេកវិទ្យារូបភាព Nokia Pureviewផ្តាច់មុខ។
វាសមត្ថភាពក្នុងការចាប់យករូបភាពដ៏សែនច្បាស់ ជាមួយនឹងម៉ាស៊ីនថត41-megapixel sensor,
កញ្ចក់អុបទិក Carl Zeiss បូកផ្សំនឹងបច្ចេកវិទ្យាពី Nokia ដូចជា ការចាប់រូបភាព​បានច្បាស់ល្អ​
ទោះជាក្នុងលក្ខខណ្ឌពន្លឺទាប និងសមត្ថភាពបង្រួម​ទំហំរូបភាពដើម្បីភាពងាយស្រួល​ក្នុងការ​
ភ្ជាប់ឬUpload ក្នុង Email, MMS និងបណ្តាញសង្គម។

Nokia 808 PureView White (back and front)
ស្មាតហ្វូន Nokia 808 PureViewមានដាក់បញ្ចូល Nokia Rich Recording ដែលមានគុណភាព​
ដូចថតដាក់ស៊ីឌី, កម្មវិធីថត និងចាក់វីដេអូកំរិត HD 1080p និងបច្ចេកវិទ្យា Dolby Headphone។
ផលិតផលនេះនឹងត្រូវបញ្ចេញលក់នៅលើទីផ្សារនៅខែឧសភា ក្នុងតំលៃមិនទាន់គិតពន្ធ
ប្រមាណ ៦០៦ ដុល្លាសហរដ្ឋ។

3. ទូរស័ព្ទដៃ Nokia សែស្រឡាយ Asha
ទូរស័ព្ទដៃរបស់ Nokia សែស្រឡាយ Asha មានលក្ខណៈកាន់តែទំនើប​ ឬអាចនិយាយបាន
ម៉្យាងទៀត​ថាវាមានសមត្ថភាពស្ទើរតែប្រហាក់ប្រហែលនឹងស្មាតហ្វូន។ ថ្ងៃនេះសមាជិកថ្មី
នៃ Nokia សែស្រឡាយ Asha រួមមាន ៖
� Nokia Asha 302 ៖ បង្កើតឡើងសំរាប់ផ្តល់ជូនជាពិសេសចំពោះសហគ្រិន ឬអតិថិជន​
នៅតាមទីប្រជុំជនធំៗ។ វាជាទូរស័ព្ទដែលមានប៊ូតុង QWERTY, មាន CPU ទំហំ 1GHZ, Nokia
Browser ប្រកបទៅដោយបច្ចេកវិទ្យាបង្រួមទំហំទិន្នន័យរហូតដល់ទៅ ៩០% ដែលនាំឲ្យ​
អ៊ិនធឺណិតដំណើរការលឿន។ លើសពីនេះ វាគឺជាទូរស័ព្ទ S40 ដំបូងបង្អស់ដែលទ្រទ្រង់
Mail Exchange។វាកំពុងត្រូវបានបញ្ចេញហើយ ក្នុងតំលៃប្រហាក់ប្រហែល ១២៨ ដុល្លា
(តំលៃមិនទាន់គិតពន្ធ)។

Nokia Asha 302

� Nokia Asha 202 និង Nokia 203 ៖ ជាទូរស័ព្ទដែលមានប៊ូតុងចុចហើយ Touchscreen
ទៀត និងងាយស្រួលស្រួលភ្ជាប់ទៅនឹងបណ្តាញសង្គម។ Nokia Asha 202 ជាទូរស័ព្ទស៊ីមពីរ
ដែលផ្តល់ភាពងាយស្រួល ក្នុងការប្តូរស៊ីមដោយពុំចាំបាច់បិទទូរស័ព្ទ។

Nokia Asha 202
វានឹងត្រូវដាក់លក់ក្នុងតំលៃប្រមាណ ៨១ ដុល្លា សហរដ្ឋ (តំលៃមិនទាន់គិតពន្ធ) ហើយនឹង
ត្រូវ​ចែកចាយទូទាំងពិភពលោកនៅក្នុងអំឡុងត្រីមាសទីពីរឆ្នាំ ២០១២ ខាងមុខនេះ៕

Tags: nokianokia ashamobile world congressnokia lumia