CamNews

ការប្រជែងចូលទៅកាន់វិមានក្រឹមឡាំងជិតដល់ទីបញ្ចប់

បេក្ខជនប្រធានាធិបតិរូស្ស៊ីចំនួន ៥រូបកំពុងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងយុទ្ធនា
ការរកសម្លេងឆ្នោតនៅទូទាំងប្រទេស ខណៈដែលមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះ ការបោះ
ឆ្នោតនឹងត្រូវបានធ្វើឡើង(៤ ខែ​ មិនា)។

បេក្ខជនសម្រាប់តំណែងប្រធានាធិបតិរូស្ស៊ីទាំង ៥រូប ៖ (ពីឆ្វេងទៅស្ដាំ)
Gennady
Zyuganov, Vladimir Zhirinovsky, Vladimir Putin, Mikhail Prokhorov និង Sergei Mironov។


លោក
Vladimir Putin ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់នៅទីលាន
ពហុកីឡាដ្ឋាន
Luzhniki នៅ M�txcơva កាលពីថ្ងៃទី ២៣ កុម្ភៈ។


អ្នកគាំទ្រលោក
Putin ប្រមាណជា ១៣០.០០០ នាក់បានជួបជុំគ្នានៅទីលាន
បាល់ទាត់
Luzhniki


លោក
Putin ត្រូវបានគេជឿថានឹងជាប់ឆ្នោតម្ដងទៀត។



ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Putin បានធ្វើការឃោសនាយ៉ាង
ខ្លាំងក្លា ក្នុងនោះលោកបានធ្វើដំណើរទៅចូលរួមក្នុងសន្និសីទសេដ្ឋកិច្ច ការដោះ
ស្រាយបន្ទាប់ពីរំជួយដី និងធ្វើទស្សនកិច្ចរោងចក្រផលិតយន្ដហោះដ៏ធំមួយ។



លោក Putin មានគូប្រជែង ៤ រូប ក្នុងនោះមានមេដឹកនាំបក្សដ៏យូរអង្វែងចំនួន ៣រូប។
ចំណែកបេក្ខជនថ្មី ១ រូបទៀតគឺ
Mikhail Prokhorov(កណ្ដាល) ដែលជាម្ចាស់ខ្លឹបបាល់
basketball (Nets) នៃរដ្ឋ New Jersey(អាមេរិក)


មហាសេដ្ឋី
Prokhorov អាយុ ៤៦ឆ្នាំ គឺជាបេក្ខជនក្មេងជាងគេបង្អស់។


ក្នុងការស្ទង់មតិថ្មីមួយ បានបង្ហាញថា តំណែងទី ២ អាចនឹងបានទៅលើមេដឹក
នាំបក្សកុម្មុយនិស្ដ
Gennady Zyuganov


អ្នកគាំទ្របក្សកុម្មុយនិស្ដ លើកជោយឃោសន៍ ៖ "ដើម្បីប្រទេសរូស្ស៊ី
មិនមាន
Putin" នៅក្នុងការប្រមូលផ្ដុំគ្នានៅរដ្ឋធានី។


បេក្ខជនប្រធានាធិបតិរូស្ស៊ី លោក
Vladimir Zhirinovsky មេដឹកនាំបក្សប្រជាធិបតេយ្យ
រូស្ស៊ី
(LDPR) ថ្លែងនៅក្នុងពេលឃោសនារកសម្លេងឆ្នោតកាលពីថ្ងៃទី ២៣ កុម្ភៈ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT