CamNews

មហាជួបជុំរបស់កូរ៉េខាងជើង អាចមើលឃើញច្បាស់ ពីអាវកាស

មហាជួបជុំរបស់កូរ៉េខាងជើង ដែលរួមបញ្ចូលទាំងមហាព្យុហយាត្រាយោធា កាលពីថ្ងៃទី
១៥មេសា នៅក្រុង Pyongyang អាចត្រូវបានគេមើលឃើញច្បាស់ពីផ្កាយរណប។
កូរ៉េខាងជើងមានឈ្មោះល្បីក្នុងការបង្កើតមហាជួបជុំ ដែលមានមនុស្សចូលរួមឡើងដល់
រាប់ម៉ឺននាក់ និងប្រើប្រាស់មនុស្ស ឬផ្ទាំងក្រណាត់មានពណ៌ស្រស់ៗតម្រៀបបានជាជ័យ
ឃោសន៍នយោបាយ ឬរូបភាពធំៗនៅលើទីលាននានាក្នុងក្រុង Pyongyang ។ ការជួបជុំ
មហាជនមួយដែលត្រូវបានធើ្វឡើងកាលពីសប្ដាហ៍មុនដើម្បីរំឮកវិញ្ញាណក្ខន្ធ និង ខួបលើក
ទី ១០០ឆ្នាំនៃថ្ងៃកំណើតរបស់មេដឹកនាំ Kim Il Sung ក៏ដូចគ្នានេះដែរ។

រូបភាពមហាជួបជុំនៅទីលាន Kim Il Sung ត្រូវបានថតពីផ្កាយរណប
កាលពីថ្ងៃទី ១៥មេសា

ប៉ុន្ដែ លើកនេះ សារដែលត្រូវបានគេធ្វើឡើងដោយរៀបហ្វូងមនុស្សនៅទីលានកណ្ដាល
រដ្ឋធានី Pyongyang មានទំហំធំរហូតដល់គេអាចមើលឃើញយ៉ាងច្បាស់ពីអាវកាស។

រូបថតមួយដែលត្រូវបានថតកាលពីថ្ងៃទី ១៥មេសារបស់ផ្កាយរណបមួយក្នុងអាវកាស
ដែលត្រូវបានទំព័រ DigitalGlobe ចុះផ្សាយ បានបង្ហាញថា ​មនុស្សទាំងឡាយស្លៀកពាក់
ខោអាវពណ៌លឿង និងក្រម ដែលបានចូលរួមក្នុងពិធីមហាជួបជុំនៅទីលាន Kim Il Sung
បានតម្រៀបគ្នាជាអក្សរ "រុងរឿង" ជាភាសាកូរ៉េ។ ការជួបជុំនេះក៏មានមហាព្យុហយាត្រា
យោធាមួយដែលបង្ហាញពីកាំជ្រួចអន្ដរទ្វីបរបស់កូរ៉េខាងជើង ដែលក្រោយមក ក្រុមអ្នក
វិភាគថ្លែងថា វាគ្រាន់តែជាកាំជ្រួចក្លែងក្លាយ៕

 

ដោយ ៖ សូរីយ៉ា
ប្រភ ៖ AP

Tags: korea weapon missile space