CamNews

កុមារឥណ្ឌារាប់ពាន់នាក់ស្លាប់ជារៀងរាល់ថ្ងៃ ដោយសារកង្វះស្បៀងអាហារ

ឥណ្ឌា៖ ជារៀងរាល់ថ្ងៃ  មានកុមារឥណ្ឌាប្រមាណជា ៣,០០០នាក់ បានស្លាប់ ដោយសារ
តែមានជង្ងឺ  និងបរិភោគមិនគ្រាប់គ្រាន់។ នេះបណ្តាលមកពីសត្វល្អិត   បានបំផ្លាញដំណាំ
ជាច្រើននៅភាគខាងជើងប្រទេសរបស់ពួកគេ។

វាគឺជារឿងធម្មតា  សំរាប់ប្រជាពលរដ្ឋឥណ្ឌា   ដែលរស់នៅក្នុងតំបន់នោះ ដោយសារតែដី
ដំាដំណាំនៅទីនោះ  មិនសូវមានជីជាតិ  ខ្វះប្រភពទឹក  ការថែរក្សា  និងប្រព័ន្ធបច្ចេកទេស
សំរាប់សម្លាប់សត្វល្អិត  ដែលបំផ្លាញដំណាំ  ទើបធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលរង
គ្រោះ ដោយសារតែខ្វះស្បៀងអាហារ និងស្លាប់បាត់បង់ជីវិត។

យោងតាមរបាយការណ៍មួយរបស់រដ្ឋាភិបាល បានចេញផ្សាយនៅក្នុងដើមឆ្នាំនេះ បានរក
ឃើញថា  មានកុមារឥណ្ឌាប្រមាណជា ៤២%  ដែលបរិភោគអាហារមិនគ្រាប់គ្រាន់ ហើយ
នេះ គឺជាបញ្ហាដ៏ធំមួយ ដែលប្រជាពលរដ្ឋឥណ្ឌា កំពុងតែប្រឈរមុខក្នុងពេលបច្ចុប្បន្ន៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.terra


Tags: India malnutrition