CamNews

កីឡាអន្តរជាតិ 

Wenger ទទួចថា​ ជំនួបគ្នារវាង Arsenal នឹង Monaco គឺជាការជូនដំណើរ Monaco ទៅវគ្គបន្ដ ប៉ុណ្ណោះ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Arsenal បានសម្ដែងចេញនូវអារម្មណ៍ពិតៗ ក្រោយការយល់ឃើញផ្ទាល់​ពី​ស្ថានភាពប្រកួតរបស់ក្រុម ប៉ះជាមួយ Monaco ទាំងពីរជើង ដែលធ្វើឲ្យគាត់​ទទួលស្គាល់នៃការចាញ់ ។ 

លោក  Arsene Wenger បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា ការប្រកួតគ្នារវាង​ក្រុមទាំងពីរ ពេលនេះ​គាត់​បានយល់ច្បាស់ហើយ ចំពោះការបង្កើតពិន្ទុរបស់ Monaco ទាំងពីរទឹកដី ខណៈជើងទី ១ ក្រុមព្យា​យាម​សម្រេចដោយការខិតខំប្រឹប្រែង រហូតទទួលបាន ៣ គ្រាប់ពី Arsenal ហើយបន្ដមកទៀត ជើងទី ២ ក្នុងទឹក​ដី​​របស់ខ្លួន ក្រុមព្យាយាមបន្ធូដៃផ្ដល់ដង្ហើមឲ្យក្រុមភ្ញៀវ ស៊ីត្រឹម ២​ គ្រាប់ដោយគេដឹងថា Arsenal នៅតែជា​អ្នកចាញ់ដដែល ។ ស្ថិតក្នុងស្ថានភាពប្រកួតទាំង ២ ដង បើតាមការសម្លឹងមើល ឱកាសរបស់ Monaco បង្កើត​ពិន្ទុ មិនតិចនោះទេ អាចនិយាយបានថា ជំុប្រកួតទី ១ នេះ Arsenal គ្រាន់តែជាក្រុម ដែល ជូនដំណើរ​ Monaco ឈានទៅកាន់វគ្គប្រកួតបន្ដ ។ ហើយម្យ៉ាងវិញទៀត បើតាមបទពិសោធន៍នៃការយល់ដឹងកន្លងមកអំពី ក្រុម Monaco គឺជា​ក្រុមមួយដែល មានសមត្ថភាពខ្ពស់លើទម្រង់ការពារ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball



Tags: Sport News Arsenal Monaco