CamNews

កន្លែងកើតហេតុ ៖ អ្នកកាន់ដាវសម្រុកចូលអាគារ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី

Reuters ដកស្រង់ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន អោយដឹងថា នគរបាលបង្ខំចិត្ត ផ្ទុះអាវុធ
ខណៈដែលបុរសម្នាក់ រួមជាមួយស្ដ្រីម្នាក់ កាន់ដាវ ព្យាយាមចូលទៅកាន់អាគាររបស់នាយករដ្ឋ
មន្ដ្រី ម៉ាឡេស៊ី ដោយខុសច្បាប់ កាលពីថ្ងៃទី ៩កាក្កដា កន្លងទៅ។

រូបភាពថ្មីៗបំផុត ដែលត្រូវបានគេចុះផ្សាយ បង្ហាញថា បុរសម្នាក់ដែលបានកាន់ដាវ និងសម្រុក
ចូលទៅកាន់អាគាររបស់នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី នោះ ត្រូវបានបាញ់ចំដៃ និងជើង នៅមុនពេល
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយមកក៏បានបាត់បង់ជីវិត។

ទោះជាយ៉ាងណាក៏ដោយ សេចក្ដីលំអិតស្ដីពីករណីនេះ មិនត្រូវបានគេអោយដឹងនោះទេ៕










ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

 


Tags: malaysia international