CamNews

បច្ចេកវិទ្យា 

ល្បែងកំសាន្ត "Angry Birds" បង្ហាញវត្តមាននៅលើ Facebook

ក្នុងឱកាសទិវារថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ម្សិលម៉ិញនេះ នៅឯទីក្រុងចាកាតាប្រទេសឥណ្ឌូ
នេស៊ី,ល្បែងកំសាន្ត"Angry Birds" កំណែថ្មីសំរាប់លេងកំសាន្តនៅលើគេហទំព័រ Facebook
ត្រូវបានប្រកាសបង្ហាញវត្តមានជាផ្លូវការហើយ ក្នុងទិសដៅធ្វើការបង្កើននូវចំនួនអ្នកលេង
ល្បែងកំសាន្តមួយនេះអោយឡើងដល់ចំនួន ១ពាន់លាននាក់។

"Angry Birds" ជាកម្មវិធីល្បែងកំសាន្តនៅលើទូរស័ព្ទដៃនិងសំរាប់ឧបករណ៍ចល័តត្រូវបាន
អ្នកប្រើប្រាស់ទាញយក (Download) មកប្រើប្រាស់មានចំនួនច្រើនបំផុតនៅក្នុងឆ្នាំ ២០១១
កន្លងមក ហើយវាគឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុន ហ្វាំងឡង់ឈ្មោះថា Rovio ។ ចំណែក របៀបលេងរបស់ល្បែងកំសាន្តនេះទៀតសោតក៏មានលក្ខណៈងាយស្រួលទៀតផង។

បើគិតចាប់តាំងពីពេលដែលចាប់កំណើតដំបូងកាលពីឆ្នាំ ២០០៩ , "Angry Birds" បានក្លាយ
ជាល្បែងកំសាន្តដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក ហើយក៏តែងតែមានវត្តមានជា
និច្ចនៅលើបណ្តាទូរស័ព្ទ Smartphone , ឧបករណ៍ Tablet ទាំងឡាយផងដែរ។ ហើយបើ
យោងតាមស្ថិតិមួយថ្មីបំផុតបានអោយដឹងថា ល្បែងកំសាន្តមួយនេះជាមួយកំណែជាច្រើន
សំរាប់ប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នាត្រូវបានអ្នកប្រើប្រាស់ទាញយកមកមានចំនួនរហូតដល់
ជាង ៧០០ លានលើកឯណោះ។

យុទ្ធសាស្រ្តរបស់ Rovio មានលក្ខណៈពេញនិយមបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជា
មួយល្បែងកំសាន្ត "Angry Birds" នេះគឺដូចអ្វីដែលអគ្គនាយករងរបស់ Rovio ប្រចាំទ្វីបអាស៊ី
លោក Henri Holm បានលើកឡើងនាពេលកន្លងមកយ៉ាងដូច្នោះ។ ហើយដើម្បីទទួលបាន
ជោគជ័យដូចការគ្រោងទុកដែលថានឹងបង្កើនចំនួនអ្នកលេងល្បែងកំសាន្តរបស់ខ្លួនអោយ
មានចំនួនឡើងរហូតដល់ ១ពាន់លាននាក់នោះ Rovio បានដាក់ចេញនូវគោលការណ៍ថ្មីមួយ
ទៀតដោយបាននាំយកនូវសមិទ្ធិផលរបស់ខ្លួននេះចូលទៅកាន់ទីផ្សារពិភពកំសាន្តកំពុង
ពេញនិយមបំផុតក្នុងពិភពលោកគឺ Facebook ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៨០០
លាននាក់នោះ។

ពិធីដាក់បង្ហាញវត្តមានជាផ្លូវការនៃកំណែសំរាប់លេងលើ Facebook ត្រូវបានប្រារព្ធធ្វើឡើង
នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះក៏ព្រោះតែ "Angry Birds" ទទួលបានការពេញនិយមបំផុត
ពីសំណាក់អ្នកប្រើប្រាស់ទូទៅនៅក្នុងប្រទេសមួយនេះ។ ទន្ទឹមនឹងនោះដែរទីក្រុងចាកាតា
ក៏ត្រូវបានគេចាត់ទុកថាគឺជា"ទីក្រុងរបស់ Facebook" នៅលើពិភពលោកទាំងមូលទៀតផង។

ចំនួនជាង ១៧% ក្នុងចំណោមប្រជាជនឥណ្ឌូនេស៊ីសរុបចំនួន ២៤០ លាននាក់គឺសុទ្ធតែជា
អ្នកដែលប្រើប្រាស់ Facebook ,ដោយឡែកនៅក្នុងទីក្រុងចាកាតា ចំនួនអ្នកប្រើប្រាស់គេហ
ទំព័រ Facebook មានចំនួនជាង ១៧លានអ្នកឯណោះ។ តួលេខនោះគឺច្រើនជាង ៤ដងបើ
ធៀបជាមួយអ្នកប្រើប្រាស់នៅក្នុងទីក្រុង New York និងជិតស្មើ ២ដងនៃអ្នកប្រើប្រាស់នៅ
ក្នុងទីក្រុង Istanbul នៃប្រទេសទួគី ដែលជាទីក្រុងស្ថិតក្នុងលំដាប់ទីពីរដែលមានចំនួនអ្នក
ប្រើប្រាស់ Facebook មានចំនួនច្រើនបំផុតក្នុងពិភពលោក ជាមួយចំនួន ៩,៦លាននាក់៕

ប្រភព៖ Homeescapade
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networkgameangry birdrovio