CamNews

កីឡាអន្តរជាតិ 

Germany ជាម្ចាស់ពានរង្វាន់បាល់ទាត់ World Cup 2014 បន្ទាប់ពីយកឈ្នះ Argentina (មានវីដេអូហាយឡាយ)

យប់មិញនេះ ការប្រកួត World Cup 2014 នៅប្រទេសប្រេស៊ីល បានឈានចូលមកដល់វគ្គផ្តាច់ ព្រ័ត្រដែលក្រុម ចុងក្រោយជាជំនួបរវាង Germany និង Argentina ។ ការប្រកួត ធ្វើឡើងនៅទឹកដី កីឡាដ្ឋាន Estadio do Maracana មានអ្នកចូលទស្សនា ៧៤៧៣៨ នាក់ ។



ក្រុមទាំង ២ សុទ្ធសឹងតែជា ក្រុមខ្លាំងតែក្រុម នីមួយៗសុទ្ធតែមាន អ្នកគាំទ្រផ្សេងៗគ្នា ។ ចាប់ផ្តើម ក្នុងតង់ទី ១ ក្រុមទាំង ២ បានខំប្រឹង វាយប្រហារគ្នា ជាខ្លាំងតែមិនបាន សំរេចសោះឡើយ ដែល ការមិនមាន គ្រាប់បាល់ស៊ុតចូលនេះ បានអុសបន្លាយពេល វេលារហូតដល់ចប់តង់ទី ២ ហើ់យ​ក្រុមទាំង ២ នៅតែមិនអាច ស៊ុតចូលបានមួយគ្រាប់សោះ ។ ដូចការប្រកួតក៏ឈាន ដល់ម៉ោងថែម ដែលពេលនេះហើយ Germany ក៏ឆ្មក់បានមួយគ្រាប់ ដោយកីឡាករ Mario Gotze នៅនាទី ១១៣ យ៉ាងអស្ចារ្យ ។ Argentina អស់សមត្ថភាព វាយបកវិញដោយសារតែ មានការការពារ ជាច្រើនពី Germany ដែលបង្ខំចិត្ត ទទួលយកលទ្ធផលចាញ់ ១ ទល់ ០ ។ ដូចនេះពានរង្វាន់ World Cup ឆ្នាំ នេះបានទៅលើ Germany ៕
 

ដោយ ៖ កុសល
ប្រភព ៖ livescore 


Tags: football germany argentina world cup