CamNews

ទូរស័ព្ទ 

Nokia Belle អាចទាញយកមកប្រើប្រាស់នៅថ្ងៃនេះ

អ្នកប្រើប្រាស់ទូរស័ព្ទ Nokia N8, Nokia E7, Nokia E6, Nokia X7, Nokia C6-01, Nokia C7 នាពេលបច្ចុប្បន្ននេះ អាចធ្វើការ UPGRADE កម្មវិធីទូរស័ព្ទឡើងទៅកាន់ Nokia Belle
បានហើយចាប់ពីថ្ងៃនេះតទៅ។

កម្មវិធី Nokia Belle មានលក្ខណៈពិសេសជាច្រើន ដែលក្នុងនោះមានដូចជា ៖
� ICON នៃកម្មវិធីនីមួយៗមានរូបរាងថ្មីសន្លាង ប្រកបដោយពណ៌ដ៏ស្រស់ឆើតឆាយ។
� HOME SCREEN សរុបទាំងអស់ចំនួន ៦ ផ្ទាំងដែលអាចដាក់SHORTCUT បានរាប់សិប
កម្មវិធី។
� WIDGET ថ្មី ធំជាងមុន ដែល UPDATE ផ្ទាល់នៅលើ HOMESCREEN ផ្ទាល់តែម្តង។
� ដំណើរការកាន់តែប្រសើរឡើង។
� អាចចាប់កម្មវិធីពី HOMESCREEN មួយទៅដាក់ HOMESCREEN មួយទៀតយ៉ាង
ងាយដោយគ្រាន់តែយកម្រាមដៃទៅចុចលើវាឲ្យយូរបន្តិចរួចទាញយកទៅដាក់នៅ
ខាងនៃ HOMESCREEN រួចទាញទៅHOMESCREEN ណាមួយជាការស្រេច។
� មានកម្មវិធីសំរាប់ទំនាក់ទំនងពីក្រុមហ៊ុន Microsoft ជាច្រើន។ ចំពោះកម្មវិធី Lync
និង OneNote នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃក្នុងពេលដ៏ខ្លីខាងមុខនេះ។
� ផ្ទាំង Notification ដែលអាចទាញទំលាក់ពីផ្នែកខាងលើនៃអេក្រង់ ។ល។

ដោយហេតុថា Nokia Belle មានការ UPDATE ច្រើន ដូច្នេះដើម្បីតំលើងកម្មវិធីនេះឲ្យ
បាន​ប្រសិទ្ធភាពខ្ពស់ តំរូវឲ្យអ្នកប្រើប្រាស់យកទូរស័ព្ទទៅ​តភ្ជាប់នឹងកុំព្យូរទ័រ។​ ជំហាន
ដំបូងមុននឹង​ចាប់ផ្តើម អ្នកប្រើប្រាស់ត្រូវពិនិត្យមើលថាតើនៅក្នុងកុំព្យូទ័រ នោះមានកម្មវិធី
Nokia Suite ដែលមាន Version ថ្មីហើយឬនៅ? ពោលគឺចាប់ពី Version 3.3 ឡើងទៅ។ សំរាប់វិធីតំលើងពិស្តារ សូមចូលទស្សនាវីដេអូណែនាំបង្ហាញតាមរយៈ Link ដូចផ្តល់ជូន
ខាងក្រោម ៖ http://conversations.nokia.com/2012/...-today/។

ប្រភព៖ Nokia

Tags: nokiaupdatenokia belle