CamNews

ស្ទីលថ្មីក្នុងការបង្ក្រាបអ្នកលក់ដូរតាមផ្លូវដោយសន្តិវិធី

ដោយសារតែមានការដាក់សំពាធពីសាធារណៈ​ទៅលើប្រតិបត្តិការរបស់មន្ត្រីការិយាល័យ
ការពារសណ្តាប់ធ្នាប់ទីក្រុង, នៅពេលនេះពួកគេមានវិធីថ្មីបង្ក្រាបដល់អ្នកលក់ដូរនៅតាមផ្លូវ សាធារណៈ។
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ, អ្នកលក់គ្រឿងសមុទ្រម្នាក់នៅលើដងផ្លូវ
ក្នុងខេត្ត ណានជីង ប្រទេសចិន ត្រូវបានបង្ក្រាបដោយប៉ូលីសដែលកំពុងតែដើរអនុវត្តច្បាប់។
ខណៈនោះមន្រ្តីប៉ូលីសពង្រឹងច្បាប់បាននាំគ្នាជាច្រើនមកឈរនៅពីមុខអ្នកលក់គ្រឿងសមុទ្រ
នោះជាជួរ ហើយនាំគ្នាសំលឹងមើលទៅលោកស្រី។ បន្តិចក្រោយមកអ្នកលក់គ្រឿងសមុទ្រ
រូបនេះបានប្រញាប់ប្រញាល់ចាកចេញដោយខ្លួនឯង៕


ដោយ វឌ្ឍនា
xinhua