CamNews

ទីតំាងហាត់ប្រាណសាធារណៈទីពីរ ជិតបង្កើតរួចរាល់ហើយ

បន្ទាប់ពីមានការបង្កើតកន្លែងហាត់ប្រាណមួយកន្លែងដែលមានទីតំាងសិ្ថត
នៅទល់មុខវត្តឧណ្ណាលោម រួចមក ជាលទ្ធផលយើងអាចមើលឃើញថាមាន
ប្រជាពលរដ្ឋ បាននំាគ្នាមកហាត់ប្រាណជារៀងរាល់ព្រឹកព្រលឹមនិងពេលល្ងាច
ជាច្រើននាក់ ដោយសារតែឃើញលទ្ធផលទទួលបានយ៉ាងល្អប្រសើរបែបនេះ នៅពេលនេះគំរោងទីពីរបានបង្កើតឡើង ដោយការសាងសង់កន្លែងហាត់ប្រាណ
មួយថី្មបន្ថែមទៀត ដែលមានទីតំាងសិ្ថតនៅផ្លូវ១៦៩សង្កាត់មិត្តភាព ខ័ណ្ឌ៧មករា។

ក្រុមហ៊ុនមុនីមរកតជាអ្នកទទួលការសាងសង់ចាប់ផ្តើមពីថៃ្ងទី១៧ខែតុលា
ឆ្នាំ២០១១ និងត្រូវបញ្ចប់នៅថៃ្ងទី៣០ខែមករាឆ្នាំ២០១២(រយៈពេល១០៧ថៃ្ង)
ដោយចំនាយថវិកាអស់ប្រមាណ ១៦៣.០០០.០០០.០០រៀល = ៤០.១៧៧ ដុល្លា។
គូសបញ្ជាក់ផងដែរថា គំរោងនេះត្រូវបានបង្កើតឡើងដោយសាលារាជធានីភ្នំពេញ។

ដោយ ខេមរៈ
http://www.phnompenh.gov.kh/