CamNews

ប្រទេសថៃនឹងប្រារព្ធទិវាបុណ្យដំរីនៅថ្ងៃទី៣-៥ខែកុម្ភះ ខាងមុខនេះ

ក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃនឹងត្រូវការរៀបចំប្រារព្វនូវទិវាបុណ្យដំរីដែល
ជាទិវាបុណ្យជាតិមួយរបស់ថៃដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៣-៥ ខែកុម្ភះដែលនឹងប្រា
រព្វធ្វើនៅភាគខាងជើងខេត្ត ឡាំផាង, នេះបើតាមការចេញផ្សាយដោយការិយាល័យពត័
មានជាតិរបស់ថៃនៅថ្ងៃព្រហស្បត្តិ៍នេះ។
កម្មវិធីនេះប្រារព្វធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការណែនាំដល់សាធារណៈជនអោយ
ចូលរួមក្នុងការថែរក្សាសត្វដំរី និងប្រាប់ដល់មនុស្សទូទៅអំពីសារៈសំខាន់របស់សត្វដំរីនៅ
ក្នុងប្រវត្តិសាស្រ្តរបស់ថៃ។
ក្នុងនោះផងដែរ ទិវាបុណ្យដំរីនេះ ក៏ធ្វើឡើងដើម្បីចូលរួមអបអរសាទរដល់បុណ្យចំរើនព្រះ
ជនរបស់ព្រះមហាក្សត្រថៃ និងដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នោះផងដែរ។
យើងតាមរបាយការណ៍ដដែលបានអោយដឹងថា ការបរបាញ់ និងសំលាប់សត្វដំរីយកភ្លុក
បានធ្វើអោយមានការធ្លាក់ចុះនូវចំនួនសត្វដំរីក្នុងប្រទេសថៃយ៉ាងគំហុកផងដែរ៕

ដោយ វឌ្ឍនា
Xinhua

Tags: thaielephant