CamNews

អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ៣ ខ្នង នៅ​ជិត​ផ្សារ​ទឹកថ្លា

កានលពីម៉ោង១៣រសៀលថ្ងៃទី២៤ខែមការាឆ្នាំ២០១២ ករណីអគ្គីភ័យដែលបានឆាបឆេះ
ផ្ទះប្រជាពលរដ្ឋ បាន​រាល​ទៅផ្ទះ​អស់​ចំនួន ៣ ខ្នង នៅ​ជិត​ផ្សារ​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា
ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ប៉ុន្តែសំណាងល្អថាបានរលត់វិញ នៅវេលាម៉ោង១៤ហើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីឆាបឆេះនេះបណ្តាលមកពី
ផ្ទុះកំប៉ុងហ្គាស។ ចំពោះ​ទំហំ​នៃ​ការខូចខាត​ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យ
ដឹងថា ផ្ទះមួយខ្នង ត្រូវខូចខាតស្ទើរទាំងស្រុង និង ២ខ្នងទៀត ឆេះឆាបដាលបន្តិចបន្តួច
។ ផ្ទះដែលទទួលរងការ ខូចខាតនេះ គឺប្រភេទថ្មក្រោម ឈើលើ។ អគ្គីភ័យ​នោះ បាន​
ឆាបឆេះ ប្រហែលជា ៣០ នាទី ក៏ត្រូវ​រលត់ ក្រោយពី​មាន​អន្តរាគមន៍​ពី​ក្រុម​ពន្លត់អគ្គីភ័យ
ចេញ​រថយន្ត​ចំនួន ១២ គ្រឿង ដោយ​ប្រើ​អស់​ទឹក​ចំនួន ៦ គ្រឿង​។

ដោយ៖ ណាវី

Tags: firephnome penh