CamNews

នាយករដ្ឋមន្រ្តីថៃយ៉ីងឡាក់នឹងធ្វើដំណើរទស្សនះកិច្ចទៅ កាន់ប្រទេសឥណ្ឌាពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បត្តិ៍នេះ

នាយករដ្ឋមន្រ្តីថៃយ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រានឹងត្រូវធ្វើដំណើរទស្សនៈកិច្ចផ្លូវរដ្ឋទៅកាន់
ប្រទេសឥណ្ឌាចាប់ពីថ្ងៃអង្គារ ទី២៤ ដល់ថ្ងៃព្រហស្បត្តិ៍ទី២៦ ខែមករានេះដើម្បីចូលរួម
ក្នុងកម្មវិធីបុណ្យឯករាជ្យរបស់ប្រទេសឥណ្ឌានៅក្នុងទីក្រុងញូដេលីដែលនឹងត្រូវប្រារព្វ
ធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ខាងមុខ នេះបើតាមសំដីរបស់អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ
ដែលបាននិយាយនៅក្នុងថ្ងៃចន្ទ័នេះ។
អ្នកនាំពាក្យក៏បានបន្តទៀតថា នាយករដ្ឋមន្រ្តីយ៉ីងឡាក់និងយកឪកាសនេះដើម្បីធ្វើការ
ពង្រឹងនូវជំនឿទុកចិត្តរបស់អ្នកវិនិយោគរបស់ឥណ្ឌាជាមួយនិងសេដ្ឋកិច្ចរបស់ប្រទេសថៃ,
ដែលនិងធ្វើការបង្ហាញអំពីផែនការនៃការស្តារប្រទេសឡើងវិញបន្ទាប់ពីគ្រោះទឹកជំនន់
កន្លងទៅ។
នាយករដ្ឋមន្រ្តីថៃក៏នឹងចូលជួបពិភាក្សាជាមួយនិងដៃគួពិភាក្សានានាដែលធ្វើការពិភាក្សា
អំពីការបញ្ហានៃពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ថៃ-ឥណ្ឌា, ហើយក៏និងពិភាក្សាអំពី
កិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌, តំបន់, អប់រំ និងទេសចរណ៍ផងដែរ៕

ដោយ វឌ្ឍនា
ប្រភព៖ Xinhua

Tags: thaiindia