CamNews

វីដូអូ៖ បាញ់យន្ដហោះចំបាំងមួយគ្រឿងធ្លាក់មកដី ដូចបាញ់សត្វ

 
អ៊ីស្រាអ៊ែល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៧ តុលាម្សិលមិញ
នេះថា ប្រទេសអ៊ីស្រអ៊ែល បានបាញ់យន្ដហោះចំបាំងមួយគ្រឿងធ្លាក់មកលើដី ខណៈដែល
យន្ដហោះនោះ បានហោះមកលើដែនអាកាសនៃទឹកដីរបស់ខ្លួន។


ប្រភពខាងលើបានអោយដឹងថា ការបាញ់យន្ដធ្លាក់នេះ គឺត្រូវបានបាញ់នៅក្នុងតំបន់វាល
ខ្សាច់ Negev ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល នាវាលាម៉ោងប្រមាណជា ៧:០០- ៨:០០
នាទីព្រឹកថ្ងៃអាទិត្យ។

តាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអ៊ីស្រាអ៊ែល បានអោយដឹងថា យន្ដ
ហោះមួយនេះ ទំនងជាហោះហើរពីសមុទ្រ Mediterranean រួចហើយឆ្លងកាត់ប្រទេស
ប៉ាឡេស្ទីន តែវាមិនមែនជាយន្ដចំបាំងរបស់ប្រទេសប៉ាឡេស្ទីននោះទេ។



ការសន្និដ្នានរបស់ក្រុមអាជ្ងាធរអ៊ីស្រាអ៊ែល បានអោយដឹងថា យន្ដហោះចំបាំងមួយនេះប្រ
ហែលជា យន្ដហោះរបស់ប្រទេសអ៊ីរ៉ង់ ដែលកន្លងមកប្រទេសនេះ តែងតែបញ្ជូនយន្ដហោះ
ប្រភេទនេះ មកហោះហើរលើទឹកដីរបស់អ៊ីស្រាអ៊ែល។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការ
បាញ់យន្ដហោះនេះ មិនបណ្ដាលអោយមនុស្សបាត់បង់ជីវិតទេ។ នេះជាវីដេអូក្លីប នៃការ
បាញ់យន្ដហោះ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: news shot jet Israel