CamNews

៩,៨ពាន់លានដុល្លារ "វង្វេង"ចូលគណនីគ្រូបង្រៀន

គ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់ កំពុងមានការអរលាយភ័យយ៉ាងខ្លាំង ខណៈដែលបានដឹងថា
ក្នុងគណនីធនាគាររបស់ខ្លួន មានទឹកប្រាក់ដល់ទៅ ៤៩០ ពាន់លាន rupee ដែលប្រហាក់
ប្រហែលនឹង ៩,៨ពាន់លានដុល្លារអាមេរិក។


គ្រូបង្រៀនម្នាក់ដែលមានឈ្មោះថា Parijat Saha នេះ គិតថាខ្លួននៅសល់ត្រឹមតែ ២០០ដុល្លារ
ប៉ុណ្ណោះ នៅក្នុងគណនី ពេលពិនិត្យមើល គាត់ស្ទើរតែមិនជឿលើអ្វីដែលខ្លួនបានឃើញ នៅ
ពេលមានទឹកប្រាក់ ៤៩០ពាន់លាន rupee នៅក្នុងគណនីរបស់ខ្លួន។

គ្រូបង្រៀនម្នាក់នេះ បានហៅទូរស័ព្ទទៅកាន់ធនាគារជាតិនៃប្រទេសឥណ្ឌា (SBI) ដើម្បីជូន
ដំណឹងដែលគាត់ចាត់ទុកថា ជាកំហុសផ្នែកបច្ចេកទេសនេះ។

បច្ចុប្បន្ន ក្រុមមន្ដ្រីធនាគារមិនទាន់បញ្ចេញប្រតិកម្មណាមួយចំពោះបញ្ហានេះនៅឡើយ ប៉ុន្ដែ
ប្រភពព័ត៌មានជាច្រើនបាននិយាយថា ទឹកប្រាក់ទាំងនោះ មិនមានភាពជាក់លាក់ ហើយបើ
បុរសនេះចង់ដកប្រាកនោះក៏មិនអាចដកបាន។

យោងតាមសារព័ត៌មានឥណ្ឌា ប្រាក់ខែរបស់គ្រូបង្រៀននេះ គឺ ៣៥.០០០rupee/ខែ(ប្រហែល
៧០០ដុល្លារ)។ ប៉ុន្ដែ នៅក្នុងគណនីរបស់គាត់ មានទឹកប្រាក់ជិតស្មើនឹងថវិកាជាតិសម្រាប់
ក្រសួងអប់រំ ក្នុងមួយឆ្នាំៗ(១១,៥ពាន់លានដុល្លារអាមេរិក)។

បច្ចុប្បន្ន Saha មានទីលំនៅក្នុងស្រុក Balurghat បានរៀបរាប់ថា ៖ "កាលពីយប់ថ្ងៃអាទិត្យ
នៅពេលខ្ញុំពិនិត្យមើលគណនីរបស់ខ្លួនតាមរយៈអ៊ីនធើរណែត ខ្ញុំគិតថា ទឹកប្រាក់របស់ខ្ញុំ
មានត្រឹមតែ ១០.០០០rupee (២០០ដុល្លារ)ប៉ុណ្ណោះ"។

Saha បន្ថែមថា ៖ "ខ្ញុំបានហៅទូរស័ព្ទទៅកាន់មិត្តម្នាក់នៅធនាគារ ហើយបាននិយាយលេង
ជាមួយគេថា ប្រហែលជាប្រាក់នៅធនាគារនោះកំពុងធ្វើសកម្មភាពខ្លាំង ទើបបានជាមានរឿង
បែបនេះ"។

លោក Subhashish Karmakar អគ្គនាយកសាខានៃធនាគារប្រចាំស្រុក Balurghat បានធ្វើការ
បដិសេធមិនបកស្រាយអំពីប្រភពរបស់ទឹកប្រាក់នេះ ដោយគ្រាន់តែស្នើអោយ Saha កុំដក
ប្រាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: strangeinternational newsindia