CamNews

រញ្ជួយដីកំរិត៥.៨រ៉ិចទ័រវាយប្រហារប្រទេសញូសេឡែន

រញ្ជួយដីក្រោមបាតសមុទ្រមួយដែលមានវង្វាស់៥.៨រ៉ិចទ័របានវាយប្រហារមកលើភាគ
ខាងត្បូងប្រទេសញូសេឡែន នៅក្នុងតំបន់ Fiordland នៃកោះផ្នែកខាងត្បូងនៅក្នុងថ្ងៃ
ព្រហស្បត្តិ៍នេះ។
ការរញ្ជួយបានវាយប្រហារមកលើតំបន់មួយដែលស្ថិតនៅចំងាយ១៨០គីឡូមែត្រភាគ
នីរតីទីប្រជុំជន Tuatapere ក្នុងជំរៅ ១២គីឡូមែត្រ នៅវេលាម៉ោង ៧៖៤៨នាទីល្ងាចម៉ោង
នៅក្នុងប្រទេសញូសេឡែនថ្ងៃព្រហស្បត្តិ៍នេះ, នេះបើតាមរបាយការណ៍ទីភ្នាក់ងារភូមិ
សាស្រ្តរបស់ញូសេឡែន។
ដោយឡែកទីភ្នាក់ងារឃ្លាំមើលរបស់ហុងកុងបានរាយការណ៍ថារញ្ជួយដីនេះមានកំរិត
៦.៣រ៉ិចទ័រ។
តំបន់ដែលរងការរញ្ជួយស្ថិតនៅក្នុង ៤៧ដឺក្រេខាងត្បូងរយះទទឺងដេក និង ១៦៥.៧០
ដឺក្រេខាងកើតរយះបណ្តោយ៕

ដោយ វឌ្ឍនា

Tags: new zealandearthquake