CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹក Pep Gardiola (Bayern Munich) ទះកំផ្លៀងកីឡាករ Thiago ពេលចាញ់ Dortmund (មានវីដេអូ)

យើងបានដឹងហើយថា Thiago បានបដិសេធ ក្នុងការផ្ទេរទៅក្រុម Manchester United ដោយ
ជ្រើសរើសផ្ទេរទៅតាម អតិតគ្រូបង្វឹករបស់ខ្លួន Pep Gardiola ទៅក្រុម Bayern Munich ។

Tough time: Thiago (above) and Guardiola (below) had a difficult first competitive game in Germany

Pep Gardiola ជាអតីតគ្រូបង្វឹករបស់ក្រុម Barcelona ដែលធ្លាប់ដឹកនាំក្រុម Barcelona ឈ្នះពាន
រង្វាន់ Champion League បានម្តងក្នុងអណត្តិរបស់ខ្លួន ។ ថ្មីៗនេះបានទៅដឹកនាំក្រុម Bayern
Munich ម្តងដោយធ្វើការចុះកុងត្រាទិញយក កីឡាករវ័យក្មេង Thiago ដែលធ្លាប់ជាសិស្សរបស់
ខ្លួននៅ Barcelona អោយមកចូលរួមនៅ Bayern Munich ដែរដោយសង្ឃឹមថា នឹងជួយលើកមុខ
លើកមាត់អោយក្រុម Bayern Munich កាន់តែខ្លាំងតែត្រូវខកចិត្តវិញ ។

Motivational? Pep Guardiola gives Thiago Alcantara a slap

ជាក់ស្តែងដូចនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ German Super Cup ជាមួយក្រុម Dortmund គ្រូបង្វឹក
Pep Gardiola បានជះកំហឹងទៅលើ កីឡាករវ័យក្មេងសិស្សរបស់ខ្លួន Thaigo បន្ទាប់ពីមិនពេញចិត្ត
នឹងការលេងរបស់គេ ហើយធ្វើអោយក្រុម Bayern Munich ចាញ់ Dortmund ក្នុងលទ្ធផល ៤-២ ។
Pep Gardiola បានស្រែកកំហោកដាក់ Thiago ហើយទះមួយកំផ្លៀងថែមទៀត បញ្ជាក់ពីការខឹង
សម្បារនឹងការចាញ់មួយនេះណាស់ ។ ក្នុងលទ្ធផល ៤ ទល់ ២ ក្រុម Dortmund ទទួលបានពានរង្វាន់
German Super Cup 2013 ៕

Winner: Bayern target Robert Lewandowski lifts the Super Cup for Dortmund


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: bayern munich dortmund german football star pep gardiola thiago