CamNews

បច្ចេកវិទ្យា 

ជំងឺ ៥ យ៉ាងងាយទទួលរងនៅពេលប្រើប្រាស់ Facebook

ការស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ បានបង្ហាញអោយឃើញពីរាល់ទំនាក់ទំនងទាំងឡាយនៅ
ក្នុងការប្រើប្រាស់ Facebook គឺអាចបង្កអោយមានផលអាក្រក់ដល់រាងកាយ ក៏ដូចជាស្មារតីរបស់
មនុស្ស។

Faceboo-mental-health

ថ្ងៃនេះ Facebook បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សភាគ
ច្រើន។ កាលពីខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅ គេហទំព័រកំសាន្តដ៏ធំបំផុតមួយនេះបានអោយដឹងថា
មានអ្នកចូលទៅប្រើប្រាស់ប្រចាំខែប្រមាណជាជាង ៨៤៥ លាននាក់ និងចំនួន ៤៨៣ លាននាក់
ចូលទៅប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងការស្រាវជា្រវមួយផ្សេងទៀតរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែក
ទីផ្សារឈ្មោះថា Nielsen ក៏បានបង្ហាញអោយឃើញដែរថា ជាធម្មតាអ្នកប្រើប្រាស់ Facebook
បានចំណាយពេលខ្ពស់ជាង ៤ ដងធៀបជាមួយគេហទំព័រផ្សេងៗ។ ជាការពិតណាស់ចំពោះការ
បង្កើនពេលវេលាដើម្បីចូលទៅប្រើប្រាស់ Facebook គឺពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខ
ភាពរបស់ពួកគេ។ ខាងក្រោមនេះគឺជាប្រភេទជំងឺទាំង ៥ យ៉ាងដែលងាយនឹងទទួលរងនៅពេល
ដែលប្រើប្រាស់ Facebook ៖

១.ការទទួលទានឥតរបៀបរៀបរយ

 

Pinterest មិនមែនជាគេហទំព័រកំសាន្តតែមួយគត់ ដែលធ្វើអោយគ្រប់គ្នាមានអារម្មណ៍ថាខ្លួនឯង
អាក្រក់នោះឡើយ។ យោងតាមការស្ទង់មតិមួយនាពេលថ្មីៗទៅលើអ្នកប្រើប្រាស់ Facebook
ជាង ៦០០ នាក់ បង្ហាញអោយឃើញថា អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ឆ្នាំទៅ ៤០ ឆ្នាំ គឺ
មានជាងពាក់កណ្តាលនៃពួកគេបាននិយាយថាបានជួបនូវបញ្ហានៅពេលដែលមើលឃើញរូបភាព
របស់ខ្លួននិងអ្នកផ្សេងនៅលើអ៊ីនធើណែត។ ប្រការនោះគឺបានធ្វើអោយពួកគេដឹងពីខ្លួនឯងកាន់តែ
ច្បាស់ជាងមុនស្តីអំពីរូបរាងកាយនិងទំងន់របស់ខ្លួន។ ហើយមិនមែនមានតែស្រ្តីប៉ុណ្ណោះនោះទេ
ប៉ុន្តែបុរសវិញក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហារាងកាយរបស់ខ្លួនផងដែរ។ មានចំនួន
៣២% នៃអ្នកដែលបានសាកសួរស្ទង់មតិនោះគឺពួកគេមានអារម្មណ៍កើតទុក្ខនៅពេលដែលធ្វើការ
ប្រៀបធៀបរួបភាពខ្លួនឯងជាមួយនឹងមិត្តភក្តិ និង ៤៤% បាននិយាយថាពួកគេចង់មានរូបរាងកាយ
ដូចមិត្តភក្តិរបស់ខ្លួននៅពេលដែលមើលរូបពួកគេនៅលើ Facebook ។

២.ជំងឺធ្លាក់ទឹកចិត្ត

 

ការស្រាវជ្រាវបង្ហាញថា បណ្តាអត្ថបទ រឺការបញ្ចេញមតិរបស់មិត្តភក្តិ បានធ្វើអោយមនុស្សភាគ
ច្រើនមានអារម្មណ៍ថាឆាកជីវិតរបស់ខ្លួនកាន់តែមានសភាពអាក្រក់ឡើង។ ប្រការទាំងអស់នោះគឺ
បានចាប់ផ្តើមចេញពីភាពជាក់ស្តែងនៃមនុស្សសព្វថ្ងៃ ដែលយកទៅប្រៀបធៀបជាមួយមិត្តភក្តិ និង
អ្នករួមការងារជាមួយគ្នា នៅពេលដែលពួកគេផ្ញើអត្ថបទបង្ហាញពីសុភមង្គល,ភាពជោគជ័យ,រឺស្នាដៃ
...ជាដើម។ ហេតុដួច្នេះហើយទើបអ្នកជំនាញបានធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងឡាយគួរតែ
កំនត់បរិមាណមិត្តភក្តិនៅលើ Facebook របស់ខ្លួន និងបោះបង់ចោលនូវមនុស្សទាំងឡាយណាដែល
ចូលចិត្តបង្ហាញពីឆាកជីវិតរស់នៅដ៏អស្ចារ្យរបស់ពួកគេ។

៣. ស្មារតីមិននឹងន

ក្រៅពីធ្វើអោយយើងធុញទា្រន់, Facebook ក៏បានធ្វើអោយយុវវ័យភាគច្រើនប្រឈមនឹងបញ្ហា
ផ្នែកសារតីផងដែរ។ កាលពីឆ្នាំទៅ សាស្រ្តចារ្យផ្នែកចិត្តវិទ្យាឈ្មោះ Larry Rosen នៃសាកលវិទ្យា
ល័យ Californica ធ្លាប់បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួនមកហើយ អោយដឹងថាបណ្តា
អ្នកដែលចំណាយពេលវេលាច្រើនសំរាប់ Facebook គឺមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតផ្នែកស្មារតី
ជំងឺសរសៃប្រសាទ និង និន្នាការប្រឆាំងនឹងសង្គមជាដើម។

៤. តានតឹងអារម្មណ៍ រឺ Stress 

បណ្ឌិត kathy Charles នៃសាកលវិទ្យាល័យ Edinburgh Napier ក៏ធ្លាប់បានបង្ហាញពីលទ្ធផល
ស្រាវជ្រាវរបស់ខ្លួនរួចមកហើយដែរ ដែលបានអោយដឹងថា មនុស្សភាគច្រើនយល់ឃើញថាពូក
គេមានភាពតានតឹងផ្នែកអារម្មណ៍ចំពោះបញ្ហាទាំងឡាយដែលទាក់ទងនឹងគេហទំព័រកំសាន្តសង្គម
និងមានចំនួន ១២% ក្នុងចំណោមនោះបានអោយដឹងថាពួកគេហាក់មានអារម្មណ៍ភ័យព្រួយជា
ខ្លាំងទៀតផង។ ចំណែកអ្នកដែលមានបរិមាណមិត្តភក្តិច្រើននៅលើ Facebook ក៏តែងតែជួបប្រទះ
នូវបញ្ហាដូចគ្នានេះផងដែរ។

៥. ញៀន

 

ការញៀនមានច្រើនរូបភាពផ្សេងៗគ្នា ក្នុងនោះមានដូចជាការញៀនថ្នាំ រឺ ញៀនល្បែងជាដើម។
ដោយឡែកឥឡូវនេះមានថែមជំងឺញៀនថ្មីមួយមកទៀតហើយគឺការញៀន Facebook ។ បណ្តា
អ្នកស្រាវជា្រវនៃសាកលវិទ្យាល័យ Chicago បានធ្វើការស្ទង់មតិលើអ្នកប្រើ់ប្រាស់ជាច្រើន លទ្ធ
ផលបានបង្ហាញអោយឃើញថាមានអ្នកប្រើប្រាស់ជាច្រើនសុទ្ធតែបង្ហាញពីអារម្មណ៍ដូចគ្នាគឺពួក
គេបាននិយាយថា Facebook និង Twitter គឺមានការពិបាក់បោះបង់ចោល ជាងការបោះបង់បារី
រឺ ស្រា ទៅទៀត៕

ចំណែកប្រិយមិត្តវិញតើកំពុងតែប្រឈមនឹងជំងឺណាមួយក្នុងចំណោមជំងឺទាំងនោះរឺនៅ?

ប្រភព៖ Digitaltrends
ដោយ៖ រស្មី


Tags: technologyelectronicfacebooksocial network