CamNews

ប្រទេសថៃទទួលភ្ញៀវទេសចរណ៍១៩លាននាក់នៅក្នុងឆ្នាំ ២០១១

ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន១៩លាននាក់កាលពីឆ្នាំ២០១១កន្លងទៅ
ដែលនេះមានចំនួនកើនឡើង ១៩.៨៤ភាគរយបើប្រៀបធៀបទៅនិងឆ្នាំ២០១០ នេះបើតាម
សំដីរបស់មន្ត្រីការិយាល័យទេសចរណ៍របស់ប្រទេសថៃកាលពីថ្ងៃពុធម្សិលមិញនេះ។
កំណើននៃភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកនេះគឺដោយសារតែពិភពលោកត្រូវបានងើប
ឡើងវិញពីវិបត្តិសេដ្ឋកិច្ចសកល។
ជាមួយនិងវិស័យទេសចរណ៍នេះចំណូលរបស់រដ្ឋាភិបាលថៃមានចំនួន ៧៣៤.៥៩ពាន់លាន
បាតស្មើរនិង ២៣.១៤ពាន់លានដុល្លាសហរដ្ឋអាមេរិក ដែលកើនឡើង ២៣.៩២ភាគរយបើ
ប្រៀបធៀបទៅនិងឆ្នាំកន្លងទៅ។
ចំនួនភ្ញៀវទេសចរណ៍ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសថៃត្រូវបានប៉ាន់ស្មានថានឹងអាចកើន
ឡើងចាប់ពី ២០.៥ ទៅ ២០.៨លាននាក់នៅឆ្នាំក្រោយ ដោយសារតែស្ថេរភាពនយោបាយនៅ
ក្នុងប្រទេសថៃមានភាពល្អប្រសើរ៕

ដោយ វឌ្ឍនា

Tags: thailandtourist