CamNews

កីឡា 

NewCastle ព្រលែង Demba Ba ចាប់យក Debuchy សម្រាប់ BPL រដូវកាលនេះ

កីឡាករសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំ Mathieu Debuchy បានសម្រេចចិត្តក្នុងការចាកចេញពីក្រុម
Lille មកលេងឱ្យ NewCastle ក្នុងរដូវកាលថ្មីនៃ BPL នេះជំនួសការចាកចេញរបស់ Demba Ba
កាលពីម្សិលមិញដែលបានចេញទៅលេងឱ្យតោខៀវ Chelsea។

បើតាមដឹងគឺកីឡាកររូបនេះបានចុះកុងត្រាចំនួន ៥ ឆ្នាំកន្លះ ជាមួយក្រុម NewCastle ប៉ុន្តែគេមិន
បានដឹងតម្លៃខ្លួនពិតប្រាកដនោះទេ តែគេបានដឹងថាប្រហែលជានឹងត្រូវបានទទួលថ្លៃខ្លួនជាង ៥
លានផោនក្នុងមួយរដូវកាល ហើយគេនឹងត្រូវបានទទួលអាវលេខ ២៦។

យ៉ាងណាមិញ Debuchy មិនត្រូវបានលោក Alan Pardew ដាក់ឱ្យចេញប្រកួតក្នុងក្របខណ្ឌ FA
Cup ជាមួយ Brighton នាល្ងាចថ្ងៃសៅរ៍នេះនោះទេ។ Debuchy បានសម្ដែងចំណាប់អារម្មណ៍ថា
វាគឺជារឿងល្អមួយដែលបានមកទាត់ជាមួយក្រុម NewCastle ក្រោយពេលដែលបានចំណាយ
ពេលជាច្រើនឆ្នាំហ្វឹកហាត់និងលេងជាមួយ Lille។

ហើយសម្រាប់ការចូលរួមជាមួយ NewCastle នេះលោកជឿជាក់ថាខ្លួនលោកមុខជាអាចនាំអ្វីថ្មី
មកដល់ក្រុមនេះជាមិនខានក្នុងរដូវកាលថ្មីនៃ BPL នេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skynew 


Tags: football sport