CamNews

មុខទំនិញសំខាន់ៗ ត្រូវឡើងថ្លៃ និងចុះថ្លៃក្នុង ឆ្នាំ ២០១២

ឆ្នាំ ២០១២ នឹងនាំមកនូវប្រការអ្វីខ្លះ ? សេដ្ឋកិច្ចងើបឡើងវិញ ឬកាន់តែធ្លាក់ចុះ? កើតមាន
រលកយក្សថ្មី ឬអំពើហង្សានៅ អ៊ឺរ៉ុប ? ទាំងអស់នេះ ពុំមាននរណាហ៊ានអះអាងនោះឡើយ
ប៉ុន្ដែទំនិញទាំង ១០មុខខាងក្រោមនេះ អាចជាការចាប់អារម្មណ៍បំផុតរបស់អ្នក។

យោងតាមគេហទំព័រ dealnews បានអោយដឹងថា មុខទំនិញ ៥ប្រភេទនឹងត្រូវឡើងថ្លៃខ្ពស់
និងមុខទំនិញ ៥ប្រភេទផ្សេងទៀតក៏ត្រូវចុះថ្លៃចាប់ពីដើមឆ្នាំនេះ ៖

មុខទំនិញ ៥ប្រភេទដែលត្រូវធ្លាក់ថ្លៃក្នុងឆ្នាំ ២០១២ ៖


ស្រាក្រហម៖ ស្រាក្រហមមួយដបតម្លៃ ៣០ដុល្លារ ឬនឹងត្រូវថោកជាងនេះ។ ដើម្បីជម្រុញការ
លក់ចេញ អ្នកលក់អាចនឹងមានការបញ្ចុះតម្លៃច្រើន។

រថយន្ដសម្រាប់ជួល ៖ ក្រុមហ៊ុនផ្ដល់សេវាជួលរថយន្ដជាច្រើនកំពុងនៅសល់រថយន្ដទំនេរ
ដូច្នេះពួកគេនឹងបង្ខំចិត្តបញ្ចុះតម្លៃជួល ដើម្បីអាចជួលអោយអតិថិជនបានកាន់តែច្រើន។


iPad 2 ៖ ឧបករណ៍បច្ចេកវិទ្យាតែងតែមានតម្លៃថោក ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឆ្នាំនេះ មុខ
ទំនិញ ដែលទៅនឹងកុំព្យូទ័រ ដូចជា Tablet , សៀវភៅអេឡិចត្រូវនិច ជាដើម នឹងត្រូវបញ្ចុះ
តម្លៃនៅមុនពេល iPad 3 ត្រូវបានគេបញ្ចេញលក់។


Tivi 3D ៖ បច្ចេកវិទ្យាថ្មីមួយនេះនឹងត្រូវបានគេផលិតយ៉ាងច្រើន និងសម្បូរបែបនៅក្នុងឆ្នាំ
២០១២ ដូច្នេះតម្លៃរបស់វាក៏នឹងត្រូវធ្លាក់ចុះ។

លំនៅស្ថាន ៖ តម្លៃផ្ទះបានធ្លាក់ចុះ ៣០% កាលពីឆ្នាំកន្លង ហើយវានឹងត្រូវធ្លាក់ចុះបន្ដទៀត
នៅក្នុងឆ្នាំនេះ។

ទំនិញ ៥មុខនឹងត្រូវឡើងថ្លៃក្នុងឆ្នាំ ២០១២


ថ្លៃសំបុតយន្ដហោះ ៖ ជើងហោះហើរមានចំនួនតិច ឬមិនគ្រប់គ្រាន់ នឹងធ្វើអោយតម្លៃសំបុត
យន្ដហោះត្រូវឡើងថ្លៃ។ American Express បានព្យាករណ៍ថា តម្លៃសំបុតយន្ដហោះសម្រាប់
កៅអីធម្មតានៃជើងហោះហើរក្នុងតំបន់អាមេរិកខាងជើងនឹងត្រូវកើនឡើង ៥% រីឯជួរកៅអី
សម្រាប់អ្នកជំនួញនឹងត្រូវកើនឡើង ៧%។


អាហារ ៖ តម្លៃអាហារនឹងត្រូវកើនឡើងខ្ពស់ ដែលបណ្ដាលអោយអ្នកទិញត្រូវរងផលលំបាក។
ប្រាក់ចំណាយសម្រាប់អាហារក្នុងឆ្នាំ​ ២០១១ បានកើនឡើង ៦% ចំណែកក្នុងឆ្នាំ ២០១២ នេះ
ក៏នឹងត្រូវកើនឡើងថែមទៀតផងដែរ។ ជនជាតិអាមេរិក នឹងដឹងច្បាស់ពីការឡើងថ្លៃនេះ នៅ
ក្នុងគ្រួសាររបស់ពួកគេតែម្ដង ដោយមិនចាំបាច់ស្វែងយល់នៅផ្សារខាងក្រៅ។


សាំង ៖ តម្លៃសាំងនៅអាមេរិកចាប់ផ្ដើមកើនឡើងនៅមុនការឈប់សម្រាកដើមឆ្នាំ។ បើតាម
ការព្យាករណ៍ តម្លៃនេះនឹងត្រូវកើនឡើងនាពេលខាងមុខ។

ដឹកជញ្ជូន ៖ សេវាកម្មប្រៃសណីយនៅអាមេរិកនឹងចាប់ផ្ដើមដំឡើងថ្លៃបន្ថែម ៤,៦% នៅក្នុង
ឆ្នាំ ២០១២ ខណៈដែល FedEx និង UPS កំពុងដំឡើងថ្លៃដឹកជញ្ជូនកញ្ចប់ទំនិញតូចៗ ចំនួន
៤,៩%។ ប្រការនេះ នឹងត្រូវដាក់សញ្ញាខណ្ឌសម្រាប់ការដឹកជញ្ជូនដោយឥតគិតថ្លៃចំពោះ
អ្នកទិញទំនិញតាមអ៊ីនធើរណែត។


តម្លៃរដ្ឋបាល ៖ ដើម្បីប៉ះប៉ូវអោយការខ្វះខាតថវិការជាតិ អាជ្ញាធរមូលដ្ឋាននឹងដំឡើងតម្លៃ
ពន្ធគ្រប់ប្រភេទ ចាប់ពីលិខិតអនុញ្ញាតចិញ្ចឹមឆ្កែ រហូតដល់តម្លៃចុះឈ្មោះ និងតម្លៃចត
រថយន្ដ៕

ដោយ ៖ សូរីយ៉ា
ប្រភ​ព ៖ DealNews, Time

Tags: international newsbusiness