CamNews

Yahoo ប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មី

បន្ទាប់ពី៤ខែនៃភាពគ្មានអ្នកដឹកនាំ, Yahoo បានធ្វើការប្រកាសនូវអ្នកចាត់ការទូទៅថ្មីរបស់
ខ្លួនគឺលោក Scott Thompson ដែលត្រូវបានជ្រើសរើសពីខាងក្រៅក្រុមហ៊ុនដើម្បីមកធ្វើការ
ដឹកនាំក្រុមហ៊ុននេះបើទោះបីជាម្ចាស់ភាគហ៊ុនបានធ្វើការប្រកាសលក់ក្រុមហ៊ុននេះក៏ដោយ។
លោក Thompson គឺជាអតីតប្រធាន ក្រុមហ៊ុន Paypal និង eBay ដែលនឹងត្រូវចូលកាន់
តំណែងជាផ្លូវការនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ បន្ទាប់ពី Yahoo បានធ្វើការ
បណ្តេញនូវអតីតអ្នកចាត់ការទូទៅលោកស្រី Carol Bartz កាលពីខែកញ្ញាកន្លងទៅ។
ភាគហ៊ុនរបស់ Yahoo បានធ្លាក់ចុះ ៣.១ភាគរយកាលពីថ្ងៃពុធម្សិលមិញនេះ។
នៅក្នុងសន្និសិទមួយដែលបានធ្វើឡើងដើម្បីធ្វើការប្រកាសអំពីអ្នកដឹកនាំថ្មីនេះ, អ្នកកាសែត
និងអ្នកវិភាគយ៉ាងច្រើនបានធ្វើការចោទសួរធ្ងន់ៗទៅកាន់លោក Thompsonជាច្រើនតែលោក
មិនបានឆ្លើយនូវសំនួរទាំងនោះទេ ដោយបាននិយាយទៀតថា "ខ្ញុំត្រូវការពេលវេលាសំរាប់
ធ្វើការឆ្លើយនូវសំនួរទាំងនេះ"។
គួរបញ្ជាក់ផងដែរថា ម្ចាស់ភាគហ៊ុនរបស់ Yahoo មួយចំនួនបានធ្វើការទទូចអោយក្រុមប្រឹក្សា
របស់ Yahoo ធ្វើការលក់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ, តែការនាំយកមកនូវអ្នកដឹកនាំថ្មី
មកពីខាងក្រៅអាចនឹងធ្វើអោយមានការផ្លាស់ប្តូរផងដែរ៕


ដោយ វឌ្ឍនា

Tags: ceoyahoo