CamNews

ព័ត៌មានអន្តរជាតិ 

មនុស្ស ហោះបុកគ្នា លើអាកាស សម្លាប់មនុស្ស ដល់ទៅ ២ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស nbcnews ដែលទើបតែ បានចេញផ្សាយ ពីរម៉ោង មុននេះ បន្តិច គូសបញ្ជាក់អោយដឹងថា យ៉ាងហោច ណាស់ មនុស្សពីរនាក់ បានស្លាប់បង់ជិវិត បន្ទាប់ពីពួកគេ បានបុកគ្នានៅលើអាកាស អំឡុងពេលដែល នាំគ្នា លេងកីឡា លោតឆ័ត្រយោង (Skydiver) នៅឯភាគខាងត្បូង រដ្ឋ Arizona កាលពីថ្ងៃ​ អង្គារ កន្លងទៅនេះ

សហព័ន្ធរដ្ឋបាលអាកាសចរណ៍ (Federal Aviation Administration) បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទី ភ្នាក់ងារ សារព័ត៌មានមួយនេះ អោយដឹងថា ករណីគ្រោះថ្នាក់ លោតឆ័ត្រយោង បុកគ្នា រហូតដល់ថ្នាក់​ ស្លាប់បាត់បង់ ជីវិត លើកនេះ បានកើតឡើង កាលពី ថ្ងៃអង្គារ កន្លងទៅ វេលាម៉ោង ជាង ៤ រសៀល (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) នៅក្នុងក្រុង Eloy ដែលជាទីកន្លែង ពេញនិយម បំផុត ក្នុងការលេង កីឡា លោតឆ័ត្រយោង (Skydiver) ។

ដោយឡែក បើយោងតាមសម្តី លោក Brian Jerome ជាមន្រ្តីប៉ូលីសជាន់ខ្ពស់ ប្រចាំតំបន់ កើតហេតុ គូសបញ្ជាក់ អោយដឹងថា ករណី លោតឆ័ត្រយោង បុកគ្នា នៅលើអាកាស មួយនេះ បានកើតឡើង នៅ ក្នុងលំហ អាកាស ពោលគឺ មានរយៈកំពស់ជាង ២០០ ហ្វឺត ពីផ្ទៃដី ខណៈបានធ្វើអោយ ឆ័ត្រយោង របស់ពួកគេ ទាំងពីរ នាក់ លែងដំណើរការ ដែលជាចលករ ជម្រុញ អោយពួកគេ ធ្លាក់មកដីតែម្តង ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល អះអាងថា បើនិយាយពី អត្តសញ្ញាណជងរងគ្រោះ ស្លាប់ បាត់បង់ជីវិត ទាំងពីរនាក់នោះ ពុំទាន់ ត្រូវបានគេ បញ្ជាក់អោយដឹង នៅឡើយនោះទេ តែអ្វីដែលគេបាន ដឹងជាជំហាន ដំបូងនោះគឺ ពួកគេ ទាំងពីរនាក់ មិនមែន មកពី សហរដ្ឋអាមេរិកទេ។

គួររំឭកផងដែរថា មិនត្រឹមតែ មានករណី បុកគ្នា នៅលើអាកាស រហូតដល់ថ្នាក់ បាត់បង់ជីវិត តែពីរនាក់ តែប៉ុណ្ណោះទេ តែក៏មាន មនុស្ស ផ្សេងទៀត បានទទួលរងរបួស ដូចគ្នាដែរ ជាមួយនឹង ឧបទ្ទេវហេត លើកនេះ ពោលគឺ មកពីពួកគេ នាំគ្នាលេង កីឡា លោតឆ័ត្រយោងជាក្រុម ហើយនិង លោតព្រមៗគ្នា៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews


Tags: Arizona US USA United States Skydiver Collision