CamNews

យល់ដឹង 

កំហុសទាំង ៧ ពេលចាប់ផ្ដើមធ្វើអាជីវកម្ម

មនុស្សជាច្រើនយល់ថា នៅពេលខ្លួនមានគំនិតរកស៊ីប្រកប់ដោយការច្នៃប្រឌិត និងមាន
ភាពប្រាកដប្រជា នោះនឹងទទួលបានជោគជ័យ។ ប៉ុន្ដែ ការចាប់ផ្ដើមចេញធ្វើអាជីវកម្ម មិនមែនជារឿងសាមញ្ញនោះទេ អ្នកអាចជួបប្រទះនឹងកំហុសខណៈពេលចាប់ផ្ដើមដំបូង។

ខាងក្រោមនេះគឺជាកំហុសទាំង ៧ ដែលអ្នកត្រូវតែចៀសវាងនៅពេលអនុវត្តគម្រោងអាជីវ
កម្មឯកជនរបស់ខ្លួន ៖


ភ័យខ្លាចឥទ្ធិពលនៃសេដ្ឋកិច្ច
ខណៈពេលដែលមានអ្នករកស៊ីជាច្រើនមានការភ័យខ្លាច ចំពោះអស្ថេរភាពផ្នែកសេដ្ឋកិច្ច
ក្រុមហ៊ុនមួយចំនួនបែរជាយល់ថា នេះគឺជាឱកាសល្អសម្រាប់ពួកគេ។ ការចាប់ផ្ដើមបើក
អាជីវកម្មឯកជននៅពេលនោះ អ្នកនឹងមានផលប្រយោជន៍មួយចំនួនដូចជា ប្រាក់ចំណាយ
អាចនឹងត្រូវបានកាត់បន្ថយ ដោយសារតែក្រុមអ្នកផ្គត់ផ្គង់និងដៃគូរកស៊ីត្រៀមខ្លួនជានិច្ចក្នុង
ការជជែកពីតម្លៃ និងលក្ខណសមស្រប។ ទន្ទឹមនឹងនេះ ការចាយវាយត្បិតត្បៀតក្នុងពេល
សេដ្ឋកិច្ចថយចុះ នឹងធ្វើអោយអតិថិជនងាយនឹងយកចិត្តទុកដាក់ចំពោះផលិតផល ឬសេវា
កម្មថ្មីដែលមានតម្លៃទាបជាងទីផ្សារ។

លោក Terry Shearer CEO របស់ទំព័រ Organizer.com បានបកស្រាយថា ៖ បើទោះជាសេដ្ឋ
កិច្ចធ្លាក់ចុះ អ្នកទាំងអស់គ្នាក៏ត្រូវការទិញ ឬជួយសេវាកម្មសម្រាប់គ្រួសារខ្លួន ដោយតម្លៃ
ទាបជាងមុនៗ។ ដូច្នេះ ប្រសិនគំនិតអាជីវកម្មរបស់អ្នកនាំមកនូវផលប្រយោជន៍ពិសេស
បែបនេះដល់អតិថិជន នោះអ្នកមិនចាំបាច់ខ្លាចអំពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះនោះដែរ។

យល់ថា អោយតែមានគំនិតអាជីវកម្មគឺគ្រប់គ្រាន់

មនុស្សជាច្រើនតែងចាប់ផ្ដើមរកស៊ីដោយមានគោលដៅទូទៅ ពួកគេមិនបានធ្វើគម្រោងលំ
អិតដែលអាចនាំមកនូវប្រសិទ្ធិភាពនោះទេ។ នៅក្នុងកាលៈទេសៈសេដ្ឋកិច្ចកំពុងមានភាព
លំបាកបែបនេះ គម្រោងអាជីវកម្មច្បាស់លាស់អំពីផលិតផល/សេវាកម្ម យុទ្ធសាស្ដ្រវាយ
តម្លៃអតិថិជន បញ្ចេញតារាងតម្លៃ ធ្វើការផ្សព្វផ្សាយជាដើម គឺសំខាន់ជាងពេលណាៗទាំង
អស់។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវកំណត់នូវចំណុចពិសេសនៅក្នុងគម្រោងអាជីវកម្មរបស់ខ្លួន ក៏ដូចជាភាពដោយឡែកពីគូប្រជែង។

បើកអាជីវកម្មច្រើនប្រភេទ
ការបង្កើតមុខរបរច្រើនសម្រាប់ខ្លួន អាចជួយអោយអ្នកទទួលបានប្រាក់ចំណូលច្រើន។ ប៉ុន្ដែ
ប្រការនេះអាចសមស្របលុះណាតែក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកបានដំណើរការដល់
ចំណុចល្អណាមួយ។ រីឯពេលចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវកំណត់នូវមុខរបរជាក់លាក់ដែល
អ្នកពិតជាចង់ធ្វើ ទន្ទឹមនឹងនេះមុខរបរច្រើនក៏ធ្វើអោយអ្នកមានការលំបាកក្នុងការទទួល
ខុសត្រូវលើការងារច្រើនដោយខ្លួនឯង តាំងពីបង្កើតគេហទំព័រ ស្វែងយល់ពីអតិថិជន ឬមួយ
marketing គណនី និងគ្រប់គ្រងជាដើម។ ដូច្នេះអ្នកគួរតែចែករំលែកការងារទាំងឡាយជា
មួយដៃគូសហការណ៍ ឬអ្នកប្រឹក្សាដែលអ្នកទុកចិត្ត។

ឆាប់មានសម្ពាធហិរញ្ញវត្ថុ
ជាការពិត ការបង្កើតអាជីវកម្មដោយខ្លួនឯងគឺទាមទារអោយមានទុនគ្រប់គ្រាន់។ អ្នកត្រូវតែ
ត្រៀមកម្លាំងកាយ និងកម្លាំងចិត្តអោយបានល្អ ព្រោះថា នៅក្នុងការរកស៊ី អ្នកអាចនឹងជួប
បញ្ហាជាច្រើន ក្នុងនោះបញ្ហាខ្វះទុន ឬក៏អ្នកអាចនឹងត្រូវខាតបង់ទាំងស្រុងក្នុងកាលៈទេសៈ
ណាមួយ ដូច្នេះ អ្នកមិនត្រូវបង្កើតសម្ពាធដល់ខ្លួនឯងដោយសារបញ្ហាហិរញ្ញវត្ថុ ឬចុះចាញ់
ខណៈពេលដែលអ្នកមិនទាន់បានចាប់ផ្ដើមពិតប្រាកដ។ អ្នកអាចស្វែងរកប្រភពទុនពីខាង
ក្រៅ និងពិចារណាទៅលើវិធីសាស្ដ្រនៃការធ្វើពាណិជ្ជកម្មដែលត្រូវចំណាយទាប ដូចជាធ្វើពា
ណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើរណែតជាដើម។

ផ្ដោតអារម្មណ៍ទៅលើតែផលិតផល/សេវាកម្មប៉ុណ្ណោះ
ទន្ទឹមនឹងផលិតផល/សេវាកម្មពិសេស អ្នកត្រូវបង្កើតគម្រោងទីផ្សារមួយដែលប្រកប់ដោយ
ភាពទូលំទូលាយដើម្បីទាក់ទាញ់អតិថិជន ព្រោះថា ពួកគេនឹងមិនមករកអ្នកដោយខ្លួនឯង
នោះទេ។ ការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាព គឺជារឿង
ចាំបាច់។

ពុំមានគោលដៅច្បាស់លាស់នៅពេលចាប់ផ្ដើម

ការចាប់ផ្ដើមបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចនឹងមានភាពងាយស្រួលដូចជាធ្វើអោយចំណូល
ចិត្តរបស់ខ្លួនក្លាយជាហាងលក់ទំនិញតាមអ៊ីធើរណែត ឬស្មុគស្មាញជាងនេះដូចជាការបង្កើត
ផលិតផល/សេវាកម្មថ្មី វាទាមទារអោយមានការស្រាវជ្រាវ និងដំណើរការដោយប្រុងប្រយ័ត្ន។
បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកក៏ត្រូវតែធ្វើគម្រោងអោយបានច្បាស់
លាស់ ជាក់ស្ដែងសម្រាប់ខ្លួន និងធ្វើការសន្និដ្ឋានពេលវេលាដើម្បីវាយតម្លៃនូវដំណើរការនៃ
អាជីវកម្មរបស់ខ្លួន។ ធ្វើបានដូច្នេះ អ្នកនឹងអាចដកការពិសោធរបស់ខ្លួន និងផ្លាស់ប្ដូរនៅពេល
ចាំបាច់។

ខ្លាចបរាជ័យ
ការភ័យខ្លាចបរាជ័យ ប្រហែលជាការព្រួយបារម្ភធំបំផុតរបស់អ្នកនៅពេលចាប់ផ្ដើមធ្វើអា
ជីវកម្ម។ ប៉ុន្ដែអ្នកត្រូវដឹងថា មហាសេដ្ឋីទាំងឡាយដូចជា Henry Ford, Bill Gates, និង Steve
Jobsជាដើម គឺសុទ្ធតែត្រូវឆ្លងកាត់បរាជ័យរាប់មិនអស់នៅមុនពេលពួកគេទទួលបានភាព
ត្រចះត្រចង់។

ប្រការសំខាន់បំផុត មិនមែនជោគជ័យ ឬបរាជ័យនោះទេ ប៉ុន្ដែ វាជាបទពិសោធ និងការធ្វើ
អោយក្ដីស្រម័យរបស់ខ្លួនក្លាយជាការពិត និងយកបទពិសោធទាំងនោះមកធ្វើជាមេរៀន
ដើម្បីធ្វើអោយផ្លូវខាងមុខមានតែភាពជោគជ័យ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: knowledgelife style