CamNews

កីឡាអន្តរជាតិ 

Everton – Man United: ភ្ញាក់ផ្អើលជាមួយ ក្លឹប Man United

លទ្ធផលមួយដែលគ្មានអ្នកណាម្នាក់គិតស្មានដល់ វាបានកើតឡើងនៅពេលចប់ការ
ប្រកួត។

ទទួលបានក្តីសង្ឃឹមច្រើន ប៉ុន្តែ Man United បានមានការប្រកួតបើកឆាកដំបូងនៅរដូវកាលថ្មី
មិនដូចបំណង។ ក្រុមកីឡាករអាវក្រហម មិនអាចធ្វើការដាក់សំពាធការប្រកួតលើ Everton បាន
ទេ មិនតែប៉ុណ្ណោះថែមទាំងត្រូវជួបការលំបាក នៅរាល់ពេលមានការវាយបកពីក្រុមម្ចាស់ផ្ទះថែម
ទៀតផង។

Man United បានមានការប្រកួតបើកឆាកដំបូងនៅរដូវកាលថ្មី មិនដូចបំណង

គ្រាប់បាល់នាំមុខរបស់ Everton បានមកដល់នៅនាទីទី 57 ដោយការតែតបាល់បញ្ចូលទីដោយ
កីឡាករ Fellaini។ ក្រោយពីរកបានគ្រាប់បាល់នាំមុខហើយ ក្រុមកីឡាកររបស់លោក David Moyes
បានលេងទំរង់ទប់ និងវាយបកដែលធ្វើឲ្យក្លឹបបិសាចក្រហម គ្មានឱកាសនឹងរកបានគ្រាប់បាល់ស្មើ
ឡើយ។ វាជាថ្ងៃបង្ហាញមុខដ៏សោកសៅរបស់ Van Persie នៅពេលដែលគាត់មិនអាចធ្វើបានអ្វីទាំង
អស់ ក្រោយពេលប្តូរឲ្យចូលប្រកួតពីកៅអីបំរុងនៅនាទីទី 68។

Video Highlight goal នៃការប្រកួតរវាង Everton & Man United

លទ្ធផលប្រកួត៖ Everton – Man United (1-0)
រកបានគ្រាប់បាល់៖ Fellaini 57’
កីឡាករចូលរួមប្រកួត៖

Everton: 24 Tim Howard 15 Sylvain Distin 6 Phil Jagielka 3 Leighton Baines 2 Tony Hibbert
4 Darron Gibson 18 Phil Neville 22 Steven Pienaar 21 Leon Osman 25 Marouane Fellaini
7 Nikica Jelavic

Man Utd: 1 David De Gea 15 Nemanja Vidic 3 Patrice Evra 16 Michael Carrick 7 Antonio
Valencia 23 Tom Cleverley 22 Paul Scholes 17 Nani 10 Wayne Rooney 19 Danny Welbeck
26 Shinji Kagawa

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: everton man united shock result red devil premier league football sport