CamNews

ព័ត៌មានអន្តរជាតិ 

រុស្ស៊ីនិងចិនធ្វើសមយុទ្ធខណៈភាពតានតឹងពិភពលោក កំពុងកើនមាន

ប្រទេសចិន និងរុស្ស៊ីធ្វើសមយុទ្ធខណៈដែលប្រទេសជាច្រើនកំពុងធ្វើសកម្មភាពដូចគ្នា
នេះនៅជុំវិញពិភពលោក បន្ទាប់ពីភាពតានតឹងនៅស៊ីរី និងអ៊ីរ៉ង់បានកើតឡើង។

ខណៈដែលសកម្មភាពសមយុទ្ធនានារបស់បណ្ដាប្រទេសដែលបានធ្វើឡើងជាហូរហែរ
ប្រទេសចិន និងរុស្ស៊ីក៏ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៅសមុទ្រលឿង។ ទន្ទឹមនឹងសកម្មភាព
សំខាន់ៗរបស់សមយុទ្ធយោធារុស្ស៊ី និងចិន គេក៏បានឃើញកងកម្លាំងពិសេសជើងទឹក
របស់ប្រទេសទាំងពីរ ធ្វើការផ្លាស់ប្ដូរបទពិសោធទៅវិញទៅមក។

ដើម្បីរឹតបន្ដិងចំណងទាក់ទងរវាងកងទ័ពជើងទឹក ក៏ដូចជានៃប្រទេសទាំងពីរដែលជាសម្ព័ន្ធ
មិត្តយូរឆ្នាំ ក្រៅពីសកម្មភាពហ្វឹកហាត់ផ្លូវការ Joint Naval Drills របស់កងកម្លាំងស្នូល កង
កម្លាំងផ្សេងៗរបស់ចិន និងរុស្ស៊ីក៏បានបង្កើតសកម្មភាពចម្រុះនានា ដូចជា កិច្ចផ្លាស់ប្ដូរបទ
ពិសោធ ការសំដែងក្បាច់គុន ប្រកួតកីឡា និងសិល្បៈ។ល។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សកម្មភាពសមយុទ្ធរបស់ប្រទេសនានាត្រូវបាន
ធ្វើឡើងជាហូរហែរ ប្រការនេះបានបង្ហាញថា ពិភពលោកកំពុងតែស្ថិតក្នុងការប្រែប្រួលដ៏
ធំមួយ ដែលអាចឈាមទៅរកការកើតមានសង្គ្រាមលោកលើកទី ៣ ។ ទោះជាយ៉ាងណា
ក៏ដោយ មេដឹកនាំនៃប្រទេសមហាអំណាចក្នុងពិភពលោក កំពុងព្យាយាមកាត់បន្ថយស្ថាន
ភាពតានតឹងនានាដែលអាចនាំទៅរកជំលោះប្រដាប់អាវុធរវាងប្រទេសមួយ និងប្រទេស
មួយ ជាពិសេសគឺរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឬ កូរ៉េខាងជើង និងកូរ៉េខាងត្បូង៕

 

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ GD


Tags: war china exercise