CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះធ្លាក់ នៅឯ អាកាសយានដ្ឋាន សម្លាប់មនុស្ស ម្នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន បរទេស ស្កាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិចបានចេញ ផ្សាយ អត្ថបទ អោយដឹងថា នៅឯ សហរដ្ឋអាមេរិក ឯណោះវិញ ពោលគឺ នៅឯ អាកាសយានដ្ឋានអន្តរ ជាតិ Aspen-Pitkin County Airport នារដ្ឋ Colorado ផ្ទាល់តែម្តង មានករណី ផ្ទុះឆេះ បន្ទាប់ពីយន្តហោះ មួយគ្រឿង បានធ្លាក់ អំឡុងពេល ដែលមានការចុះចត ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន បន្តអោយដឹងថា ជាមួយនឹង ឧបទ្ទេវហេតុ ធ្លាក់យន្តហោះលើកនេះ បានបណ្តាល អោយមនុស្ស ម្នាក់ ស្លាប់បាត់ បង់ជីវិត ខណៈ ២ នាក់ផ្សេងទៀត ទទួលរង របួស ធ្ងន់និង ស្រាល ។ ដោយឡែក កម្រងរូបភាព ក៏ដូចជា ខ្សែអាថ៍វីដេអូ ក៏ត្រូវបានគេ ចេញផ្សាយ អោយដឹងដូចគ្នា ដែរ ដោយនៅក្នុងនោះ គេឃើញមាន បទអន្តរាគមន៍ ភ្លាមពីសំណាក់ រថយន្តអគ្គីភ័យ ធ្វើការបាញ់ពន្លត់ ដល់ យន្តហោះដែលបាន ជួបនឹងឧបទ្ទេវហេតុ ។

គួររំឭកផងដែរថា កន្លែងកើតហេតុ​ ដែលមានទីតាំងស្ថិតនៅក្នុង ក្រុង Aspen ត្រូវបានរកអោយឃើញថា ជាទីកន្លែង កំសាន្ត ដ៏ល្បីមួយ នៅក្នុងស្រុក ដោយនៅក្នុងនោះ គេក៏ឃើញមានតារាល្បីៗមួយចំនួន បាន មកសម្រាកលំហែរ នៅទីនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ក៏មានការបង្ហោះជាព័ត៌មាន ស្តីពីការធ្លាក់យន្ត ហោះលើកនេះ ដូចគ្នាដែរ ចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គម ។

អ្នកនាំពាក្យ (FAA) សហព័ន្ធ រដ្ឋបាល អាកាសចរណ៍ លោក Allen Kenitzer បាននិយាយថា ៖ យន្ត ហោះ Bombardier Challenger 600 មួយគ្រឿងនេះ ធ្វើដំណើរពី Tucson មក Aspen ហើយវាបានជួប នឹង ឧបទ្ទេវហេតុ ធ្លាក់ និងផ្ទុះឆេះ អំឡុងពេលចុះចត ។ គួរបញ្ជាក់ថា ពុំទាន់ដឹង អោយច្បាស់ ថាតើ មានមនុស្ស ប៉ុន្មាននាក់ ធ្វើដំណើរនៅលើនេះ អោយប្រាកដនៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Colorado US USA United states Barber shop Naked