CamNews

សាកសពចំនួន៨៨ត្រូវបានគេរកឃើញបន្ទាប់ពីលិច កប៉ាល់នៅឥណ្ឌូនេស៊ី

សាកសពចំនួន៨៨ត្រូវបានក្រុមអ្នកសង្គ្រោះរកឃើញនៅក្នុងរយះពេលស្វែងរកចំនួន៦ថ្ងៃ
នេះបន្ទាប់ពីកប៉ាល់មួយគ្រឿងបានលិចនៅក្នុងសមុទ្រខាងជើងកោះជ្វា ប្រទេសឥណ្ឌូនេស៊ី
តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនដែលមានមនុស្សចំនួន ២៥០នាក់ជិះនៅលើនោះ។
កប៉ាល់ឈើមួយគ្រឿងដែលបានដឹកជនភៀសខ្លួនខុសច្បាប់ដែលស្វែងរកសិទ្ធជ្រកកោននៅ
ក្នុងប្រទេសអូស្រ្តាលីដែលបានលិចបន្ទាប់ពីបានបើកចេញពីឆ្នេរព្រីជី នៃសង្កាត់ទ្រេងហ្គាលិក
នៃភាគខាងកើតកោះជ្វាបាន ជាង៦០គីឡូមែត្រ ដែលធ្វើដំណើរទៅកាន់កោះ គ្រឹស្តស្មាស
របស់ប្រទេសអូស្រ្តាលី។
សាកសពប្រមាណ៨៨ត្រូវបានគេស្រង់ចេញពីទឹកដែលសាកសពមួយចំនួនមិនអាចកំនត់អត្ត
សញ្ញាណបាន ហើយជនរងគ្រោះភាគច្រើនគឺស្រ្តីនិងកុមារ។
ជនភៀសខ្លួនប្រមាណ ៤៨នាក់ត្រូវបានរួចផុតជីវិតពីគ្រោះថ្នាក់ប៉ុន្តែពួកគេមិនត្រូវបានទទួល
ការសំរបសំរួលនៅលើកោះជ្វាខាងកើតនោះទេ៕

ដោយ វឌ្ឍនា

Tags: indonesiaship sakebodiesfound