CamNews

រូបថតជាក្រុម តែមួយបែបរបស់លោក Kim Jong-il

នៅក្នុងអំឡុងពេលជាច្រើនទសវត្សកន្លងទៅ ពិភពលោកបានទទួលដំណឹងពីសាធារណរដ្ឋ​
ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដោយការចេញផ្សាយរូបថត និងព័ត៌មានតាមរយៈទីភ្នាក់
ងារសារព័ត៌មានផ្លូវការនៃប្រទេសនេះតែប៉ុណ្ណោះ។

បណ្ដារូបថតរបស់លោក Kim Jong-il ជាមួយនឹងក្រុមកម្មករ ឬទាហាន ខាងក្រោមនេះ គឺពិត
ជាធ្វើអោយយើងស្ទើរតែនឹកស្មានមិនដល់ ដោយសារតែភាពដូចគ្នារបស់រូបថតទាំងនោះ។


រូបថតនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង (KCNA) បានចេញផ្សាយ
កាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០០៩ ដែលមានរូបលោក Kim Jong-il (នៅកណ្ដាលនៃជួរមុខ)
ជាមួយនឹងក្រុមយុទ្ធជនឈានមុខ នៅទីលានវិមានអនុស្សវរីយ៍ Kumsusan នៅក្នុងរដ្ឋធានី
Pyongyang។


ចំណែករូបថតនេះ ត្រូវបាន KCNA ចេញផ្សាយកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១០ លោក Kim
Jong-il (កណ្ដាល ពាក់វែនតា) និងកូនប្រុស Kim Jong-un (ទី ៤ រាប់ពីលោក Kim Jong-il មក
ខាងឆ្វេង) ថតជាមួយក្រុមយុទ្ធជនដែលបានចូលរួមក្នុងសមយុទ្ធមួយ នៅក្នុងទីតាំងអាថ៌កំ
បាំង។


រូបខាងលើនេះ KCNA បានចេញផ្សាយកាលពីថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១០ បានបង្ហាញថា លោក
Kim Jong-il (ជួរមុខ ទី ៤ រាប់ពីស្ដាំ) និង Kim Jong-un (ទី ៣ រាប់ពីឆ្វេង) ថតជាមួយសមាជិក
ក្រុមអ្នកចម្រៀងជាតិ បន្ទាប់ពីការប្រគុំតន្ដ្រីអនុស្សវរីយ៍ក្នុងពិធីបុណ្យមួយនាខែធ្នូ នៅក្រុង
Pyongyang ។


រូបថតនេះ ត្រូវបាន KCNA ចេញផ្សាយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​ ២០១១ បង្ហាញថា លោក
Kim Jong-il (កណ្ដាល ពាក់វែនតា) ថតជាមួយបុគ្គលិករបស់សាខារោងចក្រ សហវិស្វកម្ម
Ryongsong នៅ Hamhung ។


រូបនេះដែរ ត្រូវបាន KCNA ចុះផ្សាយ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​ ២០០៩ បង្ហាញថា លោក
Kim Jong-il (កណ្ដាល ពាក់វែនតា) ថតជាមួយក្រុមមន្ដ្រី និងយុទ្ធជននៃកងទ័ពជើងទឹក នៅ
ក្នុងទីតាំងមួយដែលមិនត្រូវបានគេបង្ហើបអោយដឹង។


រីឯរូបថតខាងលើនេះ ត្រូវបាន KCNA ចុះចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០០៩
លោក Kim Jong-ul(កណ្ដាល ពាក់វែនតា) ថតជាមួយក្រុមយុទ្ធជនខណៈពេលលោកកំពុង
ធ្វើដំណើរត្រួតពិនិត្យកងពលតូចនៃកងវរសេនាលេខ ២៧៥២ ចំណុះកងទ័ពប្រជាជនកូខេ
ខាងជើង នៅក្នុងទីតាំងអាថ៌កំបាំងមួយ។


ចំពោះរូបថតនេះ ត្រូវបាន KCNA ចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០០៩ បានបង្ហាញ
ថា លោក Kim Jong-il (កណ្ដាល ពាក់វែនតា) ថតរួមជាមួយក្រុមមន្ដ្រី បុគ្គលិកនៃកងវិស្វកម្ម
យុទ្ធជនផ្នែកអគ្គីសនី នៅ Huichon ។


រូបថតនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយក្នុងថ្ងៃទី ៤ ខែមិថុ
នា ឆ្នាំ ២០១០​។ លោក Kim Jong-il (កណ្ដាល ពាក់វែនតា) ថតជាមួយកម្មករនៃរោងចក្រ
គ្រឿងយន្ដនៅខេត្ត Pyangan ខាងជើង។


រូបថតនេះដែរ ក៏ត្រូវបាន KCNA ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០០៩ បង្ហាញថា
លោក Kim Jong-il (កណ្ដាល ពាក់វែនតា) និងក្រុមយុទ្ធជននៃកងវរសេនាលេខ ៣២៤ នៅ
ក្នុងការត្រូវពិនិត្យមួយរបស់លោក Kim Jong-il ។


រូបថតខាងលើ ត្រូវបាន KCNA ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១១ លោក
Kim Jong-il (កណ្ដាល ពាក់វែនតា) និងកូនប្រុសរបស់គាត់គឺ លោក Kim Jong-un (ទី ៣
ខាងឆ្វេង រាប់ពីលោក Kim Jong-il ) ថតរួមជាមួយក្រុមកងវិស្វកម្មយោធាដែលកំពុងធ្វើការ
នៅការដ្ឋានសាងសង់រោងចក្រអគ្គីសនី Huichon នៅតំបន់ Jokang Do ។


ចុងក្រោយនេះគឺជារូបថតដែលត្រូវបាន KCNA ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១៣
កញ្ញា ឆ្នាំ ២០០៩ ។ ក្នុងរូបថតនេះ លោក Kim Jong-il (កណ្ដាល ពាក់វែនតា) រូបរួមជាមួយ
កងវរសេនាសហប្រតិបត្តិការលេខ ៥៩៧ របស់កងទ័ពជើងទឹកកូរ៉េខាងជើង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: koreainternational newskim jong il