CamNews

ទូរស័ព្ទ 

NOKIA ផ្តល់រង្វាន់ធំយ៉ាងច្រើនរាល់ខែ

ដើម្បីអបអរសាទរទិវាបុណ្យចូលឆ្នាំសាកល ក្រុមហ៊ុន Nokia បានបង្កើតកម្មវិធីចាប់ឆ្នោត
ផ្តល់រង្វាន់ យ៉ាងច្រើនជូនអតិថិជនដែលជាវ Nokia ម៉ូដែលទូទៅ និងកម្មវិធីផ្តល់វត្ថុ
អនុស្សាវរីយ៍ភ្លាមៗ សម្រាប់ អតិថិជនដែលជាវផលិតផល Nokia មួយចំនួនដែលបាន
កំណត់។
រង្វាន់ធំសម្រាប់ការចាប់ឆ្នោត រួមមានដូចជា YAMAHA FINO ចំនួន ១០ គ្រឿង NOKIA N9
ចំនួន ២០ គ្រឿងនិង NOKIA 360 SPEAKER ចំនួន ៥០ គ្រឿង។ ចំណែកឯវត្ថុអនុស្សាវរីយ៍
វិញរួមមាន អាវយឺតដ៏ ស្រស់ស្អាត មានរូបនិងហត្ថលេខារបស់កញ្ញា សុខ ពិសី និងស៊ីមកាត
SMART MOBILE ដែលអាចហៅចេញក្នុងប្រព័ន្ធចំនួន ១០០០ នាទីក្នុងមួយខែនិងប្រើប្រាស់
ទិន្នន័យចំនួន ១០០០ MB ក្នុងមួយខែ រហូតដល់ ៦ ខែ។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជាឡាវបានមានប្រសាសន៍
បញ្ជាក់ថា៖ �ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៥ ខែមីនាឆ្នាំ ២០១២ អតិថិជនដែលបាន ជាវផលិតផល Nokia ម៉ូដែលណាមួយនឹងទទួលបានឆ្នោតមួយសន្លឹកដើម្បី​ចូលរួម​កម្មវិធី​
ចាប់ឆ្នោតផ្សងសំណាង។ កម្មវិធី នេះនឹងត្រូវផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ CTN ក្នុងកម្មវិធី
​តន្ត្រីថ្ងៃអាទិត្យ ហើយនឹងត្រូវធ្វើឡើងបី លើក ៖ លើកទី១ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១២
លើកទី២ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ និងលើកទី៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២�។
លោក Jerry Manus បានបន្តទៀតថា ដោយឡែកចំពោះអតិថិជនដែលជាវទូរស័ព្ទ Nokia
N9, Nokia 701, Nokia 700, Nokia 603, Nokia 500, Nokia 303, Nokia E7, Nokia N8, Nokia
X7 Nokia C6-01 ឬ Nokia C6-00 នឹងទទួលបានសន្លឹកឆ្នោតផង និងវត្ថុអនុស្សាវរីយ៍​ថែម​ទៀត។

ប្រភព៖ Nokia

Tags: promotionnokia