CamNews

បាក់ទំនប់ទឹកនៅអង់គេ្លស ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន កាលពីថ្ងៃទី ៩ មិថុនា បន្ទាប់
ពីទំនប់ទឹកមួយកន្លែងត្រូវបានបាក់ និងបំផ្លាញផ្ទះសំបែងរបស់ពួកគេ។

ល្បឿនទឹកហូរយ៉ាងលឿនអស់រយៈពេល៣៦ម៉ោង បានបំផ្លាញផ្ទះសំបែងជាច្រើន នៅក្នុងភូមិ
Pennal  ក្នុងតំបន់ Gwynedd   នេះគឺជាការបំផ្លាញលើកទី២ ហើយ  ដែលបង្កឡើងដោយសារ
ការបាក់ទំនប់ទឹក។ មន្រ្តីប៉ូលិសបានឲ្យដឹងថា បើសិនទំនប់ទឹកមិនបាក់ទឹកនឹងហូរចូលទៅក្នុង
ទន្លេ Sychan និង ហូរធ្លាក់ទៅជ្រលងភ្នំ។

មន្ត្រីប៉ូលិស បានបន្តទៀតថា មានប្រជាពលរដ្ឋប្រមាណជា៦០០នាក់ត្រូវបានជម្លៀសទៅកាន់
កន្លែងមានសុវត្ថិភាពរហូតដល់ការសាងសង់ និង ជួសជុលទំនប់ទឹកត្រូវបានគេធ្វើរួចរាល់៕

ដោយ៖  វណ្ណៈ
ប្រភព៖  dailymail


Tags: UK Disaster