CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ប្រកាស ថាមិនខ្លាចការ គំរាមកំហែង របស់កូរ៉េខាងជើង នោះទេ

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាស ជប៉ុនមិនបានចាប់អារម្មណ៍ពីការគំរាមកំហែង
របស់កូរ៉េ ខាងជើង ព្រោះប្រទេសមួយនេះ ធ្លាប់បានគំរាមគំហែងទៅកាន់បណ្តាប្រទេស ជាសត្រូវ
ជាច្រើនលើកមក ហើយ។

យោងតាមសារព័ត៌មាន NHK របស់ជប៉ុន នៅថ្ងៃ សុក្រ ទី ៥ ខែ មេសា ឆ្នាំ ២០១៣ នេះបានឲ្យដឹង
ថា អ្នកនាំ ពាក្យរដ្ឋាភិបាល បានប្រកាសថា ការគំរាមកំហែងរបស់កូរ៉េខាងជើង ថា នឹងវាយប្រហារ
ដោយអាវុធនុយក្លេអ៊ែរ ទៅលើកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក គឺជារឿងមួយ ដែលប្រទេសជប៉ុន
មិនបានចាប់អារម្មណ៍ នោះទេ ព្រោះកូរ៉េខាងខាងជើង ធ្លាប់បានបញ្ចេញនូវកាយវិការក្រអឺតក្រទម
ជាច្រើនដងរូចមកហើយ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន ជឿជាក់ថា ប្រទេសដទៃទៀត ដែលកូរ៉េខាង
ជើង ធ្វើការ គំរាមនោះមិនមានការព្រួយបារម្ភដូចប្រទេសជប៉ុនដែរ ក្រៅពីរដ្ឋាភិបាលជប៉ុនបាន
ព្រមានទៅកាន់ កូរ៉េខាងជើង ត្រូវគិតថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងសមរភូមិនៅក្នុងឧបទ្វីប
កូរ៉េនោះ គឺមិនធ្វើឲ្យជប៉ុនខ្លាចញញើត នោះទេ។

គូរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ជប៉ុន និង ប្រទេសដែលពាក់ព័ន្ធ រួមគ្នាជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ
អង្គការសហ ប្រជាជាតិ UNSC ដាក់គំនាបលើកូរ៉េខាងជើង ខណៈដែរកូរ៉េខាងជើងធ្វើការដឹកជញ្ជូន
គ្រឿង សព្វាវុធធុន កណ្តាល ទៅតំឡើងនៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ទន្ទឹមគ្នា
នឹងសហរដ្ឋាអាមេរិក ត្រៀមបញ្ជូន ប្រព័ន្ធការពារគ្រាប់រ៉ុកកែត ទៅតំឡើងនៅលើកោះ គួម ដើម្បី
ការពារកូរ៉េខាងត្បូង ពីការបាញ់គ្រាប់រ៉ុកកែត ពីកូរ៉េខាងជើង៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ