CamNews

គ្រូបង្រៀនរបស់ Luxembourg មានប្រាក់ខែ ខ្ពស់បំផុតក្នុងពិភពលោក

ប្រទេស Luxembourg ឈរលំដាប់កំពូលគេ ក្នុងចំណោមប្រទេសដែលផ្ដល់ប្រាក់ខែច្រើន

ដល់គ្រូបង្រៀន គឺប្រមាណជា ១០០,០០០ ដុល្លារអាមេរិក/ឆ្នាំ។ ចំណែកកម្ពុជាវិញ ជា​មធ្យម
​ចាប់ពី ១៦ ម៉ឺន​រៀល (៤០​ដុល្លារ​) ទៅ ២០ ម៉ឺន​រៀល (៥០ ដុល្លារ​) ។


តារាងប្រៀបធៀងកម្រិតប្រាក់ខែគ្រូបង្រៀននៃបណ្ដាប្រទេសក្នុងលោក

ប្រាក់ខែរបស់គ្រូបង្រៀននៅជប៉ុន និងកូរ៉េខាងត្បូង គឺចាប់ពី ៤៤,០០០ ដល់ ៤៦,០០០ដុល្លារ/
ឆ្នាំ ខណៈដែលប្រាក់ខែ​គ្រូបង្រៀន​ក្នុងប្រទេស​កម្ពុជា សព្វ​ថ្ងៃ​គិត​ពី​គ្រូ​បឋមសិក្សា រហូត​ដល់​
គ្រូ​មធ្យមសិក្សា ដែល​មាន​ចំនួន​ប្រមាណ ១០៥០០០ នាក់​ជា​មធ្យម​ចាប់ពី ១៦ ម៉ឺន​រៀល (៤០
​ដុល្លារ​) ទៅ ២០ ម៉ឺន​រៀល (៥០ ដុល្លារ​) ។

គេហទំព័រ The Guardian ទើបចេញផ្សាយនូវតារាងនៃបណ្ដាប្រទេសដែលចំណាយច្រើនទៅ
លើការអប់រំ ក្នុងនោះបានបង្ហាញពីបណ្ដាប្រទេសដែលផ្ដល់ប្រាក់ខែខ្ពស់ដល់គ្រូបង្រៀនផង
ដែរ។

យោងតាមព័ត៌មានខាងលើ ប្រទេស Luxembourg គឺជាប្រទេសដែលកំពុងផ្ដល់ប្រាក់ខែច្រើន
ដល់គ្រូបង្រៀន ដោយគ្រូបង្រៀនម្នាក់ៗទទួលបាន ប្រហែល ៩៥,០០០ដុល្លារ/ឆ្នាំ គឺប្រមាណ
ជា ៨,០០០ដុល្លារ/ខែ។

ចំណែកប្រទេសឈរលំដាប់លេខពីរគឺអាឡឺម៉ង់ (៥៥,៧៧១ដុល្លារ/ឆ្នាំ ឬ ៤,៦០០ដុល្លារ/ខែ)។
ទីបីគឺ កាណាដា (៥៤,៩៧៧ដុល្លារ/ឆ្នាំ) និងទីបួនគឺអៀឡង់ (៥៣,៦៧៧ដុល្លារ/ឆ្នាំ)៕

តារាងបណ្ដាប្រទេស ចំណាយច្រើនទៅលើវិស័យអប់រំ

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14