CamNews

ប្លែកៗ 

បុរសកែភេទ បម្រើភ្ញៀវលើយន្ដហោះថៃ ស្រស់ស្អាត ដូចទេពអប្សរ

ក្រុមបុរសបម្រើការនៅលើយន្ដហោះ PC Air ដែលបានប្ដូរភេទ បានចាប់ផ្ដើមធ្វើការនៅលើ
ជើងហោះហើរថ្មីដែលត្រូវបានសម្ពោធបើកដំណើរការហោះហើរពីក្រុងបាងកក ទៅកាន់
ខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ។


PC Air គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃមួយដែលធ្វើការហោះហើរនៅពាស
ពេញតំបន់អាស៊ី ពេលលនេះបានផ្លាស់ប្ដូរទស្សនៈចំពោះមនុស្សភេទទី ៣ ក្រោយពីបាន
ទទួលលិខិតសុំការងារធ្វើពីមនុស្សភេទទី ៣ចំនួន ១០០នាក់ ដែលបានប្ដូរភេទនៅក្នុងការ
ជ្រើសរើសបុគ្គលិកនាពេលកន្លង។


អគ្គនាយក PC Air លោក Peter Chan នៅក្នុងពិធីសម្ពោធបើកអោយ
ដំណើរការជើងហោះ
ហើរថ្មី ជាកន្លែងធ្វើការរបស់នារីកែភេទពីបុរស

ជាចុងក្រោយ PC Air បានសម្រេចជ្រើសយន្ដអ្នកបម្រើការតាមយន្ដហោះដែលបានប្ដូរភេទ
ចំនួន ៤នាក់ ទន្ទឹមនឹងបុរស ៧នាក់ និងនារី ១៩នាក់អោយបម្រើការនៅតាមជើងហោះហើរ
មួយចំនួនដែលទើបត្រូវបានបើកអោយដំណើរការកាលពីពេលថ្មីៗនេះ។

នារីដែលបានកែភេទពីបុរសត្រូវបានគេទទួលអោយបម្រើការតាមយន្ដហោះ

ក្រុមបុរសដែលបានកែភេទនេះត្រូវបានក្រុមហ៊ុន PC Air រៀបចំអោយបម្រើការនៅតាមជើង
ហោះហើរថ្មីដែលធ្វើដំណើរពីក្រុងបាងកក ទៅកាន់ខេត្ត Surat Thani ភាគខាងត្បូងប្រទេស
ថៃ។

ក្រុមហ៊ុន PC Air បានអោយដឹងថា ការសម្រេចចិត្តជ្រើសយកនារីដែលបានកែភេទពីបុរស
ទាំងនេះ មកធ្វើជាអ្នកបម្រើភ្ញៀវនៅលើយន្ដហោះរបស់ក្រុមហ៊ុនខ្លួន គឺដោយសារពួកគេ
មានចំណេះដឹងប្រហាក់ប្រហែលនឹងនារីធម្មតាដទៃទៀត ហើយពួកគេមានសកម្មភាព
និងសម្លេងបែបសុភាពនារី រួមជាមួយនឹងអត្ដចរិត និងកាយវិការបម្រើភ្ញៀវបានយ៉ាងល្អ
ប្រសើរ។




បើទោះជាបណ្ដានារីដែលបានប្ដូរភេទពីបុរសនៅប្រទេសថៃ មិនត្រូវបានគេបែងចែក ឬមើល
ងាយក៏ដោយ ប៉ុន្ដែពួកគេក៏មិនត្រូវបានទទួលស្គាល់ពេញសិទ្ធិថា ជាស្ដ្រីពេញលក្ខណៈនោះ
ដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: strangegirlgayunbelievablelesbian