CamNews

Update: ចំនួនអ្នកស្លាប់ដោយសារពុលស្រានៅឥណ្ឌា កើនឡើងដល់១៥៥នាក់ហើយ

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ពុលស្រានៅក្នុងភាគខាងកើតប្រទេសឥណ្ឌាកើងឡើង
ដល់១៥៥នាក់ហើយមកដល់ថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ
Channel News Asia។

បើតាមសំដីរបស់ប្រធានសេវាសុខាភិបាលប្រចាំរដ្ឋ បេនហ្គល់មួយរូបបានអោយដឹងថា
"មនុស្សចំនួន ១៥៥នាក់ត្រូវបានរាយការណ៍ថាស្លាប់ នឹង ១៦០នាក់ទៀតកំពុងតែបន្តជួយ
សង្រ្គោះនៅក្នុងមន្ទីរពេទ្យ។"
ប៉ូលីសក៏បាននិយាយដែរថាពួកគេបានឃាត់ខ្លួនមនុស្សចំនួន២នាក់បន្ថែមទៀតដែលមាន
ជាប់ពាក់ពន្ធ័នឹងករណីនេះដែលបានកើតឡើងដល់១២នាក់ហើយក្នុងរយះពេល២ថ្ងៃនេះ។
ជនរងគ្រោះទាំងអស់នោះគឺជាប្រជាជនដែលរស់នៅក្នុងភូមិចំនួន១០ក្នុងរដ្ឋ បេនហ្គល់ក្បែរ
ព្រំប្រទល់ជាប់ប្រទេសបង់ក្លាដេស។

តាមសំដីរបស់ អង្គការក្នុងស្រុកមួយដែលបានរាយការណ៏អោយ BBC ថា មូលហេតុដែល
ធើ្វអោយមានការពុលស្រា នេះគឺបណ្តាលមកពីអ្នកផលិតបានបន្ថែមជាតិ ammonium
nitrate ដែលសារជាតិធើ្វអោយស្រា កាន់តែមានឱជារស សំរាប់អ្នកពិសារ ដើម្បីអោយពួក
គេជក់ចិត្តដិតអារម្មណ៏ និងកាន់តែគំាទ្រនូវផលិតផលរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ស្រានេះបញ្ចូនមកពីតំបន់desi darooជាតំបន់បិទស្រាក្នុងប្រទេស
ឥណ្ឌា ដែលក្នុង១លីត្រតំលៃ១០រូពីស្មើរនឹង ០.០២ដុល្លា សំរាប់លក់អោយប្រជាជនដែល
ក្រីក្រ។
ចំពោះបញ្ហានេះវាមិនមែនកើតឡើងជាលើកដំបូងនោះទេសំរាប់ប្រទេសឥណ្ឌា វាធា្លប់បាន
កើតឡើង ជារឿយៗដូចជា:
-នៅខែកុម្ភះ ឆ្នាំ២០១០ នៅ Tami Nadu មនុស្ស១០នាក់បានស្លាប់
-នៅខែកញ្ញា ឆ្នាំ២០០៩ នៅ Uttar Pradesh មនុស្ស៣០នាក់បានស្លាប់
-នៅខែកក្កដា ឆ្នាំ២០០៩ នៅ Gujarat មនុស្សចំនួន១០៧នាក់បានស្លាប់



ដោយ វឌ្ឍនា

Tags: deathindialiquortoxic