CamNews

យល់ដឹង 

កំពូលគេហដ្ឋាននិងភូមិគ្រឹះក្នុងពិភពលោក

គេហដ្ឋានដែលមានតម្លៃថ្លៃបំផុតលើលោក មានកំពស់ ២៧ជាន់ គឺជាទ្រព្យសម្បត្ដិរបស់
មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ។ ចំណែកគេហដ្ឋានដទៃទៀត មានតម្លៃ
ដល់ទៅរាប់រយលានដុល្លារផងដែរ។

គេហដ្ឋានរបស់លោក Mukesh Antilla

គេហដ្ឋានដែលមានកំពស់ ២៧ជាន់ និងមានកំពស់ ១៧៤ម៉ែត្រនេះ យកកញ្ចក់ធ្វើជាវត្ថុធាតុ
ចម្បង។

នៅក្នុងគេហដ្ឋាននេះ មានបន្ទប់ហាត់ប្រាណមួយធំ មានចំណតរថយន្ដដែលអាចផ្ទុករថយន្ដ
បានដល់ទៅ ១៥០គ្រឿង។

The Penthouse មានតម្លៃ ១៤០លានដុល្លារ

នៅក្នុងគេហដ្ឋានដែលមានតម្លៃ ១៤០ដុល្លារអាមេរិកនេះ មានបង្អួចកញ្ចក់ការពារគ្រាប់កាំ
ភ្លើង ម៉ាស៊ីនពិនិត្យមើលអត្ដសញ្ញាណ ច្រកចេញពេលមានអាសន្ដ ព្រមទាំងមានកងអង្គរក្ស
ការពារសន្ដិសុខប្រកប់ដោយជំនាញ។

Aaron Spelling’s Manor មានតម្លៃ ១៥០លានដុល្លារ



ដោយមានទំហំ ១៧.០០០ម Aaron Spelling’s Manor មានបន្ទប់គេង ១២៣ បន្ទាប់ ទី
លានលេង tennis មួយ និងទីលានលេងស្គីទឹកកកមួយ កន្លែងលេង bowling និងអាង
ហែលទឹក។

William Randolph Hearst’s Mansion មានតម្លៃ ១៦៥លានដុល្លារ

លោក William Randolph Hearst កំពូលអ្នកសារព័ត៌មាននៅអាមេរិកគឺជាម្ចាស់នៃគេហដ្ឋាន
The Penthhouse នេះ។

ផ្ទះនេះស្ថិតនៅលើផ្ទៃដីដែលមានទំហំ ២,៤៣ហិកតា ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
វីឡានេះមាន អាងហែលទឹក ៣ បន្ទប់គេងចំនួន ២៩ ព្រមទាំងបន្ទប់បញ្ចាំងកុនខ្នាតធំមួយ
និងកន្លែងជប់លៀងមួយ។

Elena Franchuk’s Victorian Villa មានតម្លៃ ១៦១លានដុល្លារ

Elena Franchuk ត្រូវបានសាងសង់ឡើងក្នុងសង្កាត់ Kensington ក្រុង London ប្រទេស
អង់គ្លេស។ គេហដ្ឋានដែលតម្លៃមាន ១៦១លានដុល្លារនេះ មាន ៥ជាន់ មានបន្ទប់គេងចំនួន
១០ និងបន្ទប់បញ្ចាំងកុនមួយ បន្ទប់ហាត់ប្រាណមួយ និងអាងហែលទឹកមួយផងដែរ។

Dracula មានតម្លៃ ៨០លានដុល្លារ
វិមាន Dracula ត្រូវបានគេយកមកធ្វើជាសារមន្ទីរចាប់តាំងពីឆ្នាំ ១៩៨០។ ប៉ុន្ដែបានប៉ុន្មានឆ្នាំ
ក្រោយមក រាជបុត្រានៃប្រទេស Austria គឺព្រះអង្គម្ចាស់ Dominic បានប្រកាសលក់វិមាននេះ
ក្នុងតម្លៃ ៨០លានដុល្លារ។

វិមាន Dracula ដែលត្រូវបានសាងសង់ឡើងនៅ Romania នេះ មាន បន្ទប់ទាំងអស់ ១៧
ដែលក្នុងនោះមានសម្ភារៈបុរាណប្រណិតៗ ពិបាកក្នុងការកាត់ថ្លៃ។

Updown Court មានតម្លៃ ១១៦លានដុល្លារ

ភូមិគ្រឹះ Updown Court នេះមានទំហំធំជាងវិមាន Buckingham និងស្ថិតនៅក្នុងក្រុងឡុង។
វិមាននេះ​​ មានតម្លៃដល់ទៅ ១១៦លានដុល្លារអាមេរិក។

ភូមិគ្រឹះ Updown Court មានបន្ទប់ ១០៣ កន្លែងបញ្ចាំងកុន និងអាងហែលទឹកចំនួន ៣ ព្រម
ទាំងមានទីលានបាលទាត់មួយផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BG


Tags: villa word price house