CamNews

ទូរស័ព្ទ 

Galaxy Alpha អេក្រង់ ៤,៧អិញ តម្លៃជិត ៧០០ដុល្លារ បង្ហាញខ្លួនជាផ្លូវការ

តាមគម្រោង Galaxy Alpha នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៤ មានច្រើន
ពណ៌ និងរូបរាងស្ដើង សម្បកលោហធាតុ តម្លៃ ជិត ៧០០ ដុល្លារអាមេរិក។

ក្រោយការរង់ចាំជាច្រើនខែថ្ងៃ ចុងក្រោយ  Samsung   ក៏បានឧទ្ទេសនាមស្មាតហ្វូន Galaxy
Alpha ជាផ្លូវការ។  នេះគឺជាទូរស័ព្ទសំខាន់ នាពេលបច្ចុប្បន្ន   ទាក់ទិននឹងរចនាបទរូបរាងនៃ
ផលិតផលរបស់ Samsung ដោយមានគែមជុំវិញធ្វើអំពីលោហធាតុដ៏ស្រស់ស្អាត រួមនឹងជ្រុង
ទាំង ៤ ដែលមានលក្ខណៈប៉ោងលេចធ្លោ។

ភ្ជាប់ជាមួយនឹងគែម គឺផ្នែកសម្បកខាងខ្នង “រន្ធចុចៗ” យកលំនាំតាម Galaxy Tab S/Galaxy
S5 ។ ប្រភពព័ត៌មាន ឱ្យដឹងថា ស្មាតហ្វូនថ្មីរបស់ Samsung នេះ មានកម្រាស់ត្រឹមតែ ៦,៧មម
ប៉ុណ្ណោះ។

តាមគម្រោង Galaxy Alpha នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹង
៤ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ ពណ៌.ស ពណ៌ទឹកសមុទ្រ និងពណ៌មាស។ Samsung
Galaxy Alpha នឹងមានតម្លៃប្រហែល ៦៨៩ ដុល្លារ ក្នុងមួយគ្រឿង។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Samsung Galaxy Alpha price