CamNews

NASA រកឃើញ "ផែនដីថ្មី"

កែវយឹតអាវកាស Kepler របស់ NASA បានរកឃើញភពដំបូងមួយនៅខាងក្រៅប្រព័ន្ធព្រះ
អាទិត្យដែលអាចក្លាយជាផ្ទះទីពីររបស់មនុស្សលោក។

ភពថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Kepler 22b មានចំងាយល្មមពីផ្កាយមេរបស់វា។ ប្រការ
នេះត្រូវបានគេសង្ឃឹមថា នឹងមានទឹក កំដៅ និងអាកាសធាតុល្មមសម្រាប់មនុស្សរស់នៅ។

កាលពីដើមឆ្នាំ ២០១១ ក្រុមអ្នកតារាសាស្រ្ដជនជាតិបារាំងក៏ធ្លាប់បានរកឃើញភពដំបូង
ដែលមានបរិយាកាសអាចអោយមានជីវិតរស់នៅបាន។

ប៉ុន្ដែ Kepler 22b ត្រូវបានគេរកឃើញជាលើកដំបូងកាលពីឆ្នាំ ២០០៩ គឺជាភពដំបូងដែល
ត្រូវបាន NASA ទទួលស្គាល់ថា ជាផ្ទះថ្មីល្អប្រសើរសម្រាប់មនុស្ស។

ភព Kepler 22b មានទំហំធំជាងផែនដី ២,៤ដង និងគោចរជុំវិញផ្កាយមេរបស់វាដែលមាន
លក្ខណៈដូចទៅនឹងព្រះអាទិត្យរបស់ភពផែនដីយើង។ មួយឆ្នាំនៅលើភព Kepler 22b គឺ
មានចំនួន ២៩០ ថ្ងៃ ហើយផ្កាយមេរបស់ Kepler 22b មានចំងាយ ៦០០ ឆ្នាំពន្លឺ ពីភព Kepler
22b ។

អង់ការ NASA របស់អាមេរិក បានរកឃើញភពជាង ១.០០០ ដែលអាចអោយមនុស្សរស់
នៅបាន ប៉ុន្ដែ Kepler 22b គឺជាភពដែលមានលក្ខណៈដូចផែនដីបំផុត។ បច្ចុប្បន្ន NASA
បានបញ្ជូនកាមេរ៉ា ធំមួយទៅកាន់អាវកាសដើម្បីបន្ដប្រមូលទិន្នន័យអំពីភពមួយនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Telegraph

Tags: newsnasainternational newsnew earth