CamNews

មិនគួរឲ្យជឿ 

ស្ទើរតែមិនជឿ ខណៈទារិកា ទម្ងន់យក្សម្នាក់ កើតមក មានទម្ងន់ដល់ទៅជាង ៦គីឡូ

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃទារិកាម្នាក់ ដែលបានកើតមក មានទម្ងន់ធ្ងន់
ខុសប្លែកពីធម្មតានោះ  គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង។



ទារកដែលមានទម្ងន់ធ្ងន់នោះ គឺមានឈ្មោះ Jasleen មានបានកើតនៅថ្ងៃសុក្រ នៅក្នុងមន្ទីរ
ពេទ្យ Leipzig ប្រទេសអាឡឺម៉ង់។ លោកគ្រូព្យ ក្នុងមន្ទីរពេទ្យខាងលើ  បាននិយាយថា អ្នក
ម្ដាយរបស់ទារកនេះ គឺនាង Maria មានវ័យ ៣១ឆ្នាំ​​ មានសុខភាពល្អ បន្ទាប់ពីគេបានផ្ដល់កំ
ណើត ដល់ទារក ដែលមានទម្ងន់ធ្ងន់បែបនេះ ពោលគឺទារិកានេះ មានទម្ងន់ ៦.១១​គីឡូក្រាម
និង ប្រវែង ៥៧.៥សង់ទីម៉ែត្រ។

មន្ទីរពេទ្យ ដែល​ Jasleen បានកើត

ក្រុមគ្រូពេទ្យ ក៏បានសសើរពីភាពអស្ចារ្យ នៃម្ដាយនេះផងដែរ​ ខណៈដែលម្ដាយរូបនេះ មិន
បានវះកាត់ទេ នៅពេលដែលសម្រាលកូនេះ។ ជាមួយគ្នានេះផងដែរ Jasleen ត្រូវបានក្លាយ
ជាទារក ដែលធំជាងគេ ក្នុងប្រទេសអាឡឺម៉ង៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable giant baby Germany