CamNews

ប្លែកៗ 

ប្លែកៗ៖ គំនិតស្រមើស្រមៃ សណ្ឋាគារអណ្ដែតទឹក


ក្នុងគោលបំណងដើម្បីជួយការពារបរិស្ដាន ក្រុមអ្នកឆ្នៃម៉ូដ Remistudio បានចេញជាគំរោងនៃការ
ស្រមើស្រមៃរបស់ខ្លួនដែលជាសណ្ឋាគារមួយដែលគេបានដាក់ឈ្មោះថា Remistudio Ark Hotel
ដែលគេប្រាប់ថាទីនេះនឹងក្លាយជាទីលំហែរកាយដ៏ប្រណិតនិងមិនបំពុលបរិស្ថាន។ សណ្ខគារនេះ
ត្រូវបានគេធ្វើជារាងស្រដៀងនឹងសំបកខ្យងដែលមានប្លង់ ២ គឺ ១ អាចអណ្ដែតលើទឹកបានដូចជា
កប៉ាល់ដើកំសាន្ត និងមួយទៀតគឺជាប់នឹងដី។ ភ្ជាប់ជាមួយនឹងដំបូលដែលជាកញ្ចក់សណ្ឋាគារនេះ
អាចផ្ដល់កំដៅបានល្អក្នុងរដូវរងារ គ្រប់សព្វបែបយ៉ាងនៃគំរោងស្រមើស្រមៃមួយនេះគឺសុទ្ធសឹងតែ
រចនាមកដើម្បីកាត់បន្ថយការបំពុលបរិស្ថានទាំងអស់។ នេះគឺជាការស្រមើស្រមៃមួយតែប្រសិន
បើវាអាចក្លាយជាការពិតនោះតើលោកអ្នកគិតយ៉ាងណាដែរ?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ Vyperlook 


Tags: amazing hotel