CamNews

ប្លែកៗ 

វីដេអូ៖ ខ្មាស់គេតិចអី! យកសំណល់ចោលក្រៅ បន្ទប់ទាំងអាក្រាតកាយ ជាប់សោរចូលវិញអត់រួច

រឿងដែលសើចមិនចេញ យំក៏មិនកើតនេះបានកើតឡើង នៅសណ្ឋាគារមួយឯ Los Angeles
សហរដ្ឋអាមេរិច។
បុរសម្នាក់ បានយកសំណល់អាហារ ដែលគាត់បានបរិភោគហើយ ចោលខាងក្រៅបន្ទប់ ក្នុង
ស្ថានភាពមិនស្លៀកអ្វីទាំងអស់។ មុននឹងចេញមកក្រៅ គាត់ក៏បានងាកឆ្វេងស្តាំមើលថាមាន
មនុស្សផងដែរ។ ពេលប្រាកដថា មិនមានមនុស្សហើយ គាត់ក៏បានចេញមកក្រៅបន្ទប់ហើយ
ទាញទ្វារបិទ។
ពិតជាថ្ងៃស៊យរកលេខដាក់គ្មានរបស់គាត់ហើយ ព្រោះថាទ្វារដែលគាត់ទាញបិទនោះ ត្រូវ
បានជាប់ Lock ក្នុងពេលដែលគាត់នៅក្រៅបន្ទប់ស្រាតននលគោក គ្មានកូនសោរចាក់ចូល
វិញ។ កត្តានេះ បានបង្ខំឲ្យគាត់ត្រូវចុះទៅខាងក្រោម កន្លែងទទួលភ្ញៀវដើម្បីសុំយកកូនសោរ
បន្ទប់ ក្នុងចំណោមក្រសែភ្នែកដ៏មានចម្ងល់ របស់មនុស្សជាច្រើននៅក្នុងសណ្ឋាគារ។
 
ពេលចុះទៅដល់ក្រោមកំពុងតែខ្មាស់គេផង ពេលសួរសុំយកកូនសោរបន្ទប់ ស្រាប់តែបុគ្គលិក
ទទួលភ្ញៀវ បានសួរគាត់ថា មានក្រដាសស្នាមអ្វីអត់ ដូចជាប័ណ្ណបើកបរ ដែលធ្វើឲ្យបុរសនោះ
តបជាសំណួរទៅវិញថា" តើខ្ញុំអាចមានប័ណ្ណបើកបររឺទេក្នុងស្ថានភាពអាក្រាតកាយបែបនេះ"?
ដោយ៖ សិលា
ប្រភព៖ VE

Tags: Lock the man's body hotel funny strange unbelievable