CamNews

ទូរស័ព្ទ 

ទូរស័ព្ទ Nokia X2-02 ស៊ីមពីរថ្មី ចាក់តន្ត្រី​ស្តាប់​យ៉ាង​ពិរោះរងំ

ថ្ងៃនេះ Nokia បានប្រកាសចេញលក់ទូរស័ព្ទស៊ីមពីរថ្មីមួយម៉ូដែលទៀតគឺ Nokia X2-02 ដែលមានភាពងាយស្រួលក្នុងការប្តូរស៊ីមកាតទីពីរ និង ការគ្រប់គ្រងចំណាយ លើការ
ទាក់ទងជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ។

ទូរស័ព្ទ Nokia X2-02 អាចផ្ទុកនិងចាក់ចម្រៀងរាប់ពាន់បទ មានអង់តែនវិទ្យុ FM បង្កប់នៅ
ខាងក្នុង,ឧបករណ៍ចាក់ចម្រៀង MP3, ប៊ូតុងដាច់ដោយឡែកសម្រាប់ចាក់តន្ត្រី, សមត្ថភាព​
អាត់សម្លេង និងសមត្ថភាពទ្រទ្រង់អង្គចងចាំរហូតដល់៣២GB ។ លើសពីនេះ Nokia X2-02
មានប្រព័ន្ធអូឌីយ៉ូយ៉ាង​ពិសេស ដូច្នេះវាផ្តល់នូវសំឡេងលឺសូរដាច់ និងច្បាស់ល្អបំផុត​នៅ​
ក្នុងចំណោមផលិតផលដែលមាន តម្លៃប្រហាក់ប្រហែលគ្នា។ ក្នុងចំណោមកម្មវិធីដ៏ច្រើន មានកម្មវិធីមួយឈ្មោះថា ��Play via Radio�� ដែលផ្តល់លទ្ធភាពអោយអ្នកប្រើ​ប្រាស់​អាត់​
ចម្រៀងពីវិទ្យុដោយផ្ទាល់តែម្តង និងអាចយកមកចាក់ចែកគ្នាស្តាប់នៅធុងបាសក្នុងផ្ទះ
ក្នុងឡានជាដើម។
ម៉្យាងទៀត ស៊ីមទីពីរអាចស៊កពីក្រៅ ធ្វើអោយការដោះដូរស៊ីមកាតថ្មីមានភាពងាយស្រួល
ដោយពុំចាំ បាច់បិទទូរស័ព្ទឡើង។ អ្វីដែលកាន់តែពិសេសគឺ Nokia Browser ដែលជា
កាតាលីក​រធ្វើអោយអ៊ិនធឺណិតដើរលឿន និង ចំណាយអស់តិច ព្រោះទំហំទិន្នន័យ​បាន
ត្រូវ​បង្រួមរហូតដល់ទៅ ៩០%។
ទូរស័ព្ទស៊ីមពីរ Nokia X2-02 មានដាក់បញ្ចូលកម្មវិធី Facebook និង Twitter មកពីនាយ
ដូច្នេះអ្នក ប្រើប្រាស់អាចចូលទៅ Sign in នៅលើ Homescreen ដោយផ្ទាល់តែម្តង ដើម្បី​
សរសេរប្រកាស ដំណឹងពីខ្លួនឯង និងតាមដានដំណឹងថ្មីៗដែលមិត្តភក្តិ ឬក្រុមគ្រួសារ។
ដោយមានផ្តល់ជូនច្រើនពណ៌សម្រាប់ជ្រើសតាមចិត្តស្រឡាញ់ ដូចជាពណ៌ក្រហមស្រស់
ពណ៌ប្រាក់ក្រម៉ៅ ពណ៌ទឹកក្រូច ពណ៌ស្វាយ និងពណ៌ខៀវទឹកសមុទ្រ ទូរស័ព្ទ Nokia X2-02
នឹងត្រូវដាក់លក់ក្នុងតម្លៃមិនទាន់គិតពន្ធប្រហែល ៨០ ដុល្លាសហរដ្ឋអាមេរិក។

ដោយ៖ Nokia

Tags: nokianokia x2 02dual simmusic marvelx2 02