CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Robot ដំបូងគេ លើពិភពលោក បង្ហាញខ្លួនហើយ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sharp ទើបតែធ្វើការបង្ហាញណែនាំ ស្មាតហ្វូនមួយ ជាមួយនឹងសមត្ថភាព ប្រហាក់ប្រហែលទៅនឹងកូន Robot មួយដូច្នេះដែរ។ ស្មាតហ្វូន Robot នេះ ចេះដើរ រាំរែក និងនិយាយ​សន្ទនាបាន។ វានឹងក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់អ្នក ពោលគឺវាមិនមែនគ្រាន់តែជាឧបករណ៍មួយ ដែលគ្មានអារម្មណ៍ដូចស្មាតហ្វូនធម្មតានោះទេ។ 

ក្នុងពេលដែលប្រទេសជប៉ុន កំពុងតែក្លាយជាសង្គមវ័យចំណាស់មួយ យ៉ាងឆាប់រហ័ស ហើយប្រជាជន ជាច្រើននាក់ បានជ្រើសរើសការរស់នៅតែម្នាក់ឯងនោះ បណ្តា Robot ទាំងនេះ អាចនឹងមើលយល់ អារម្មណ៍របស់អ្នក និងអាចឆ្លើយតបបាននូវតម្រូវការជាច្រើនរបស់មនុស្ស។


ទស្សនាវីដេអូស្មាតហ្វូន Robot ដំបូងគេលើពិភពលោកនេះ ដូចខាងក្រោម៖

- អានអត្ថបទ៖​ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ
-​ អានអត្ថបទ​៖ នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?

 

ប្រែសម្រួល៖ មង្គល


Tags: Smartphone robot Sharp Hightech