CamNews

ទូរស័ព្ទ 

នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?

OnLeaks ដែលជាមនុស្សម្នាក់ចចាមអារ៉ាមព័ត៌មាន បានត្រឹមត្រូវច្រើនគួរសមនោះ ថ្មីៗនេះគាត់បាន បង្ហោះនូវវីដេអូខ្លីថ្មីមួយ ស្តីពីស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង ហើយវាអាចជា Samsung Galaxy Note 6 (ឬ Galaxy Note 7) ដែល Samsung ជិតធ្វើការបង្ហាញណែនាំ។ នៅក្នុងវីដេអូដ៏ខ្លីនេះ យើងបានឃើញ​យ៉ាងច្បាស់ថា Galaxy Note 6 (ឬ Note 7) មានបំពាក់នូវប៊ិក S-Pen, រន្ធតំណភ្ជាប់ USB Type C និង​ជាពិសេស គឺមានអេក្រង់កោង។ មិនច្បាស់ថា Samsung នឹងដាក់អេក្រង់ប្រែក្លាយជាទៅជាអេក្រង់ ស្តង់ដារ ឬក៏ទាល់តែម៉ូដែល edge ទើបមានអេក្រង់កោង សម្រាប់ម៉ូដែល Note 7 ធម្មតា គឺនៅតែមាន អេក្រង់រាបស្មើដូចមុន នោះទេ? ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូដែល OnLeaks បានបង្ហោះនៅលើ គណនី Twetter របស់គាត់។

ក្រៅពីនេះ ដោយផ្អែកទៅលើវីដេអូខាងលើ គេក៏បានគូសចេញរូបពង្រាងរបស់ Galaxy Note 7 ប្រិយមិត្ត អាចធ្វើការទស្សនានៅក្នុងវីដេអូខាងក្រោមនេះ៖

- អានអត្ថបទ៖ Samsung Galaxy Note 6 (ឬ Galaxy Note 7) នឹងបង្ហាញខ្លួន នៅថ្ងៃទី២ ខែសីហា

ប្រែសម្រួល៖ មង្គល
ប្រភព៖ OnLeaks, Tinhte


Tags: Samsung Galaxy Note 6 Galaxy Note 7 Smartphone Hightech