CamNews

ព័ត៌មានអន្តរជាតិ 

ជាមួយនឹងបច្ចេកវិទ្យាទំនើប 3D សម្រេចបាន នូវរូបមុខ ស្ត្រី រស់នៅតាំងពី ១,៨០០ ឆ្នាំមុន

ព័ត៌មានអន្តរជាតិ ៖ ជាការថ្លែងអំណរអរគុណ ទៅដល់បច្ចេកវិទ្យាទំនើប​ 3D នាសតវត្សទី ២១ នេះ​បានញ៉ាំងអោយសម្រេចបានរូបស្រ្តីបុរាណ ដែលធ្លាប់មានវត្តមានរស់នៅលើភពផែនដីយើងនេះ តាំងពី ១,៨០០ ឆ្នាំមុន​ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ ទេសដឹមីរ័រ ។

គួររំឭកផងដែរថា រូបទម្រង់មុខ ស្រ្តីបុរាណរូបនេះ​ ត្រូវបានគេប្រសិទ្ធនាមអោយឈ្មោះថា Beachy Head Lady ខណៈពេលដែល ឆ្អឹងលលាដ៍ក្បាល របស់គាត់ ត្រូវបានក្រុមអ្នកវិទ្យសាស្រ្តរុករកឃើញ តាំងពី ៦០ ឆ្នាំមកម្ល៉េះ ពោលគឺ បានរកឃើញតាំងពីឆ្នាំ ១៩៥៣ មកម្ល៉េះ ។ បន្ថែមពីលើនេះ​ ប្រភព សារព័ត៌មានដដែល បន្តអោយដឹងថា វត្តមានស្រ្តីបុរាណ ខាងលើ បានរស់ និង ស្លាប់ទៅវិញ នៅលើ ភពផែនដីយើងនេះ តាំងពី សម័យ Roman មកម្ល៉េះ ពោលគឺ នៅឆ្នាំ ២៤៥ នៃគ.ស មកពី sub - Saharan Africa តែវាមិនស្ថិតនៅផ្នែកនៃចក្រភពរ៉ូមែន នោះទេ ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា​ កាលពី ៦០ ឆ្នាំមុន ឆ្អឹងលលាដ៏ក្បាលស្រ្តីខាងលើ ត្រូវបាន ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញ នៅឯ East Sussex ប្រទេសអង់គ្លេស ។ យ៉ាងណាមិញ យោងតាម លោក Jo Seaman ជាមន្រ្តីបេតិកភណ្ឌ មកពី  Eastbourne Borough Council គូសបញ្ជាក់អោយ ដឹងថា នេះគឺជាការរកឃើញ ដ៏អស្ចារ្យមួយ ពីឆ្នេរសមុទ្រភាគខាងត្បូង បន្ថែមពីលើនេះ គាត់បន្តថា ស្រ្តីខាងលើ មានវ័យ ជាង ៣០ ឆ្នាំ ។ គួររំឭកថា ឆ្អឹងលលាដ៍ក្បាល ដែលបានរកឃើញខាងលើនេះ ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ និងលើកដំបូង នៅឯ សារមន្ទីរ Eastbourne Heritage Museum ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Breaking news Mirror Viral video