CamNews

អ៊ីស្រាអែល ធ្វើសមយុទ្ធ លីបង់ ត្រៀមប្រយុទ្ធ ដើម្បីស៊ីរី ?

យោងតាម The Daily Star កងកម្លាំងយោធារបស់ អ៊ីស្រាអែល នៅតាមបណ្ដោយព្រំដែន
លីបង់ កំពុងត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ដកម្រិតខ្ពស់ ដោយទាក់ទិន
នឹងបញ្ហានៅ ស៊ីរី។

កងទ័ព អ៊ីស្រាអែល នៅតាមបន្ទាត់ព្រំដែនជាមួយ លីបង់ ត្រូវបានដាក់ឱ្យស្ថិតក្នុង
ស្ថានភាពប្រកាសអាសន្នកម្រិតខ្ពស់

លោក Matan Vilnai រដ្ឋមន្រ្ដីសន្ដិសុខក្នុងប្រទេស អ៊ីស្រាអែល ក្នុងពេលចុះត្រួតពិនិត្យព្រំដែន
ភាគខាងជើងនៃប្រទេសនេះ បានមានប្រសាសន៍ថា ៖ �បច្ចុប្បន្ន Hezbollah មិនទាន់មាន
សកម្មភាពណាមួយនោះទេ ប៉ុន្ដែប្រការនេះមិនមែនមានន័យថាស្ថានភាពក្នុងពេលខាងមុខ
នឹងមិនមានការផ្លាស់ប្ដូរនោះដែរ។ យើងត្រូវតែត្រៀមខ្លួនជានិច្ច ដូចទៅនឹងសង្គ្រាមដែលនឹង
ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ�។

ការយកចិត្តទុកដាក់ទៅលើតំបន់ព្រំដែនភាគខាងជើងប្រទេស អ៊ីស្រាអែល របស់ក្រុមមេដឹក
នាំនៃប្រទេសនេះ បានកើនឡើងបន្ទាប់ពីការអត្ថធិប្បាយមួយរបស់មេដឹកនាំកម្លាំងឈ្លប
Hezbollah លោក Sheik Hassan Nasrallah នៅលើទូរទស្សន៍ លីបង់ ដែលបាននិយាយ ថា
Hezbollah នឹងវាយប្រហារសងសឹកប្រឆាំងទៅនឹងកម្មភាពយោធាណាមួយដែលបានធ្វើមក
លើ អ៊ីរ៉ង់ និង ស៊ីរី នៅតំបន់ព្រំដែនដែលជាប់ជាមួយប្រទេសខ្លួន។ បុរសនេះបាននិយាយថា សកម្មភាពយោធានឹងត្រូវចាប់ផ្ដើម។

លោក Nasrallah ក៏បានអះអាងថា កម្លាំង Hezbollah បច្ចុប្បន្ន ត្រូវបានហ្វិកហាត់ និងត្រៀម
ខ្លួនបានល្អជាងមុនសម្រាប់ធ្វើសង្គ្រាមជាមួយ អ៊ីស្រាអែល។

Vilnai បានទទួលស្គាល់ថា សំដីរស់លោក Nasrallah គឺជាការពិត ព្រោះថា Hezbollah បានក្លាយ
ជាកងកម្លាំងដ៏ខ្លាំងក្លា ចាប់តាំងពីកងកម្លាំងនេះបានបន្ថែមកាំជ្រួចជាច្រើនប្រភេទទៅក្នុង
ឃ្លាំងអាវុធរបស់ខ្លួន។

ដូច្នេះ ក្រុមមេដឹកនាំ អ៊ីស្រាអែល បានសម្រេចចិត្តធ្វើសមយុទ្ធយោធាមួយនៅភាគខាងជើង
អ៊ីស្រាអែល រួមទាំងបានជំលៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាព ក៏ដូចជាធ្វើការហ្វិក
ហាត់ប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួច អាវុធខ្នាតធំ និងអាវុធធម្មតា។

យើងបានដឹងហើយថា លីបង់ គឺជាប្រទេសមួយដែលមានកងកម្លាំងប្រដាប់អាវុធពីរ គឺកង
ទ័ព លីបង់ និងកងកម្លាំងឧទ្ទាម Hezbollah ។

ក្នុងនោះ Hezbollah គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីកម្លាំងការពាររបស់ លីបង់
បើទោះជា មិនមានទំនាក់ទំនាក់ជាផ្លូវការណាមួយ រវាងក្រុមប្រយុទ្ធទាំងពីរនៅក្នុងប្រទេស
លីបង់។

ក្នុងបណ្ដាឆ្នាំដំបូងនៃទសវត្សទី ៨០ ក្នុងសហសវត្សមុន Hezbollah បានទទួលជំនួយពី អ៊ីរ៉ង់
ដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ អ៊ីស្រាអែល។

ចំពោះ ប្រទេស ស៊ីរី វិញ កងកម្លាំង Hezbollah ត្រូវបានគេចាត់ទុកដូចមិត្តភ័ក្ដជិតស្និទ្ធ។ ប៉ុន្ដែ
តាំងពីយូរមកហើយ ជនជាតិ លីបង់ បានចាត់ទុកការដែលក្រុង Damascus បានបដិសេធ
បង្កើតទំនាក់ទំនងជាមួយ លីបង់ ថាជាភស្ដុតាងមួយបង្ហាញថា ស៊ីរី នៅតែចាត់ទុកប្រទេស
ជិតខាងមួយនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយតែងចង់គ្រប់គ្រងទៅលើ លីបង់។ ការស្រុះស្រួលគ្នាខាងលើ គឺជាជោគជ័យមួយចំពោះពួកគេ ដែលបានទទួលស្គាល់ថា លីបង់ គឺជាប្រទេសឯករាជមួយ។

ទោះជាយ៉ាងនេះក្ដី ប្រទេស​ ស៊ីរី បានយល់ព្រមបង្កើតទំនាក់ទំនងការទូតបន្ទាប់ពីឥទ្ធិពល
របស់ប្រទេសនេះនៅ លីបង់ ដែលត្រូវបានធានាដោយការបង្កើតរដ្ឋាភិបាលផ្សះផ្សារជាតិនៅ
Beirut ។ នៅក្នុងរដ្ឋាភិបាលថ្មី Hezbollah មានសិទ្ធិក្នុងការបដិសេធចំពោះការសម្រេចចិត្ត
លើបញ្ហាធំៗ។

បច្ចុប្បន្ន ស្ថានភាពតានតឹងនៅប្រទេស ស៊ីរី មានការកើនឡើង និងពិបាកស្មាន នៅពេល
ដែលថ្មីៗនេះ ទាំង អាមេរិក រូស្ស៊ី និងក្រុមសម្ព័ន្ធមិត្ត បានបង្ហាញពីការលូកដៃផ្នែកយោធា
នៅប្រទេស មជ្ឈឹមបូព៌ាមួយនេះ។ អាមេរិក រួមនឹងក្រុមសម្ព័ន្ធមិត្ត អាចនឹងប្រើប្រាស់កម្លាំង
យោធាដើម្បីដាក់ទណ្ឌកម្មទៅលើប្រធានាធិបតិ ស៊ីរី លោក Bashar al-Assad ។

យោងតាមក្រុមអ្នកជំនាញការយោធា ប្រសិនបញ្ហានេះកើតឡើង គេជឿថានឹងមិនមានអ្នក
ណាអាចជួយសង្គ្រោះក្រុង Damascus បាននោះទេ ប៉ុន្ដែ វាប្រាកដណាស់ថា ប្រទេសជិត
ស្និទ្ធ ជាមួយ ស៊ីរី ក្នុងនោះមាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ជាពិសេសកងកម្លាំង Hezbollah នៅ លីបង់ នឹង
ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងការខិតខំអន្ដរាគមន៍របស់ក្រុមសម្ព័ន្ធមិត្ត។

កងកម្លាំង Hezbollah យល់ថា ការអំពាវនាវថ្មីៗនេះរបស់បារាំងដែលចង់ឱ្យមានការបង្កើត
តំបន់ហាមឃាត់ការហោះហើរមួយនៅ ស៊ីរី ក៏ដូចជាការដែល អ៊ីស្រាអែល មានគម្រោងនឹង
ធ្វើការវាយប្រហារទៅលើមូលដ្ឋាននុយក្លេអែរ របស់ អ៊ីរ៉ង់ ថា ជាប្រការដែលមិនអាចទទួល
យកបាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Star

Tags: newsexercisessyriainternational newsisraellebanonhezbollahdamascusbashar al-assad