CamNews

អាមេរិក ៖ អាវុធ AHW លឿនជាងសំលេង ៦ដង

កាលពីថ្ងៃទី ១៧ វិច្ឆិកាឆ្នាំ ២០១១ មន្ទីរបញ្ចកោណ បានធ្វើការពិសោធជោគជ័យនូវអាវុធ
AHW ដ៏ទំនើប ដែលមានវាយប្រហារលើគោលដៅទាំងអស់នៅទូទាំងពិភពលោក ក្នុង
រយៈពេល ១ម៉ោង។

នៅក្នុងការពិសោធជាលើដំបូង ប្រព័ន្ធអាវុធ AHW ត្រូវបានបាញ់ពីកោះ Hawaii ហោះឆ្លងកាត់
លំហអាកាស និងបានបាញ់ចាំគោលដៅដែលបានកំណត់នៅលើកោះ Marshall មានចំងាយ
ពីកោះ Hawaii ៣.៧០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៣០ នាទី។

ដូច្នេះ AHW មានល្បឿន ៧.៤០០ គីឡូម៉ែត្រ/ម៉ោង ស្មើនឹង Mach 6 (រង្វាស់សម្រាប់វាស់
ល្បឿនសំលេង) លឿនជាងយន្ដហោះ Concorde ដែលកាលណោះវាមានល្បឿនត្រឹមតែ
Mach 2 ប៉ុណ្ណោះ។

ជាមួយនឹងល្បឿនលឿនជាងសំលេង ៦ ដងបែបនេះ AHW បានក្លាយជាគម្រោងមួយដែល
ស្ថិតក្នុងកម្មវិធី �វាយប្រហារបែបភ្លៀងរលឹម ទូទៅពិភពលោក� របស់ ប្រទេស អាមេរិក
ដោយប្រទេសនេះ មានបំណងបង្កើតអាវុធដែលអាចបាញ់ពី អាមេរិក ទៅដល់គោលដៅនៅ
ជុំវិញពិភពលោក ក្នុងរយៈពេលត្រឹមតែ ១ ម៉ោង។



វីដេអូ 3D បង្ហាញពីការសាកល្បងអាវុធ AHW (Advanced HyperSpeed Weapons)

ដោយ ៖ សូរីយ៉ា
ប្រភព ៖ youtube/GD

Tags: weaponamericainternational newsamericanhawaiimarshallmachahw