CamNews

រថយន្ដ ៤០ គ្រឿង បុកបន្ដកន្ទុយគ្នាក្នុងផ្សែងអ័ព្ទ

យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥ នាក់ក្នុងហេតុការណ៍គ្រោះថា្នក់រថយន្ដ ៤០ គ្រឿង
ដែលបានបុកបន្ដបន្ទុយគ្នានៅក្នុងផ្សែងអ័ព្ទក្រាស​ ដែលស្ថិតក្នុងភាគកណ្ដាលនៃខេត្ត Hubei
នៃប្រទេសចិន កាលពីព្រឹកថ្ងៃទី ២៣ កន្លងទៅ​។

ហេតុការណ៍គ្រោះថា្នក់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក(ម៉ោងក្នុង
ស្រុក)នៅតាមផ្លូវជាតិមួយដែលភ្ជាប់ពី ក្រុង Wuhan ទៅក្រុង Yichang នៃខេត្ត Hubei ។
ហេតុការណ៍នេះបានចាប់ផ្ដើមឡើងដោយមានរថយន្ដក្រុងមួយគ្រឿង បានប៉ះជាមួយរថ
យន្ដដឹកទំនិញ បណ្ដាលឱ្យរថយន្ដដែលនៅពីក្រោយបុកបន្ដកន្ទុយគ្នាជាបន្ដបន្ទាប់។
ដោយសារតែមេឃចុះអ័ព្ទយ៉ាងក្រាស បណ្ដាលឱ្យរថយន្ដពីក្រោយ បុកពេញទំហឹងទៅលើ
រថយន្ដដែលបានបុកគ្នាមុននោះបន្ដិច។ នៅពេលកម្លាំងសមត្ថកិច្ចទៅដក់កន្លែងកើតហេតុ
គេបានឃើញមានរថយន្ដបានបុកគ្នារហូតដល់ ៤០ គ្រឿង។






គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច ៥​នាក់ និងជាច្រើននាក់ទៀតរង
របួស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua

Tags: chinacarcarschineseinternational newscrashedfoguninterrupted